Connect with us

Hi, what are you looking for?

ក្នុងស្រុក

ថ្ងៃនេះ អាជ្ញាធរ​ខណ្ឌដូនពេញបន្ត​ចុះ​រៀបចំ​សណ្តាប់ធ្នាប់តាមដងផ្លូវ

(ភ្នំពេញ)៖ នៅថ្ងៃសុក្រ ទី០៦ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ ដោយ​មានបញ្ជាផ្ទាល់ពី លោក​ សុខ​ ពេញវុធ អភិបាល​ នៃគណៈអភិបាលខណ្ឌដូនពេញ​ កម្លាំងឯកភាពខណ្ឌ ដូម​មានសមាសភាព លោក យស យុទ្ធី អភិបាលរងខណ្ឌ លោក នី សាមិត្ត ប្រធានការិយាល័យសាធារណការ ដឹកជញ្ជូន អនាម័យ បរិស្ថាន និងសណ្ដាប់ធ្នាប់សាធារណៈខណ្ឌដូនពេញ លោក មុត ប៊ុនថន អនុប្រធានការិយាល័យ លោក ជួន ចិត្រ អធិការរងខណ្ឌ លោក គីម វុត្ថា ប្រធានផ្នែកប្រជាការពារខណ្ឌ លោក ម៉ៅ ពោធិ  លោក កែម ហេង  លោក ហោ ហឿន អនុប្រធានផ្នែក ចុះអនុវត្តការងារដូចខាងក្រោម៖

១/.ដាក់កម្លាំងទប់ស្កាត់ការដាក់ញ្ញត្តិបង្កភាពអនាធិបតេយ្យនៅផ្លូវលេខ២៤០ សង្កាត់ចតុមុខ។

២/.ចុះរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវក្នុងមូលដ្ឋានខណ្ឌដូនពេញមាន មហាវិថី ព្រះមុនីវង្ស មហាវិថី ព្រះនរោត្តម មហាវិថី ព្រះសីហនុ មហាវិថី ព្រះស៊ីសុវត្ថិ ផ្លូវលេខ ១០៦ ១០៨ ១៣ ១១០ ៥១ ៩៣ ៧២ ជាលទ្ធផល÷

-ចាក់សោរកង់រថយន្តចតឥតសណ្តាប់ធ្នាប់ចំនួន ០២គ្រឿង ទុកនៅនឹងកន្លែង។

-ចាប់ម៉ូតូកង់បីឥណ្ឌាចតឥតសណ្តាប់ធ្នាប់ចំនួន ០១គ្រឿង និងម៉ូតូចំនួន ០២គ្រឿងយកមករក្សាទុកនៅនឹងកន្លែង

-ផ្សព្វផ្សាយហាមមិនឱ្យមានការលក់ដូរនៅលើចិញ្ចើមផ្លូវសាធារណៈ។

៣/.បាញ់លាងសម្អាតសួនលោកតា ក្រមង៉ុយ សួនមុខវត្តទី សួនមុខចាន់ឆាយ៉ា សួន និងច្រាំងទន្លេចាប់ពីមុខព្រះបរមរាជវាំងរហូតដល់សួនមុខផ្សាររាត្រី។

៤/-សហការជាមួយភ្នាក់ងារអនាម័យសង្កាត់ទាំង១១ ចុះប្រមូលសំរាមសេសសល់ និងបាញ់ទឹកលាងសំអាតតាមដងផ្លូវ និងដេប៉ូសំរាមបណ្តោះអាសន្នមានមហាវិថី ព្រះមុនីវង្ស ព្រះនរោត្តម ព្រះសុរាម្រិត ព្រះសីហនុ ៩៣ ៦៨ ៧២ ៦១ ៦៣ ១១៨ ១២៦ ៥៣ ១៣៦ ១៤៤ ១៥៤ ១៧២ ១៧៨ ១៧៤ ៦១ ៦៣ ១១៨ ១២៦៕

Advertisement
Advertisement