Connect with us

Hi, what are you looking for?

ក្នុងស្រុក

ព្រឹកមិញ រថយន្ត​ធុនធំ បុក​ជាមួយ​រថយន្ត​ដឹកទំនិញរបស់ក្រុមហ៊ុនវីរប៊ុនថាំ​នៅ​កំពង់សិលា របួសធ្ងន់ម្នាក់

(ព្រះសីហនុ)៖ កាលពីវេលោម៉ោងប្រមាណ​ជិត៩ព្រឹកថ្ងៃទី១២ ខែវិច្ឆិការ ឆ្នាំ២០២០នេះ នៅត្រង់ចំណុចចន្លោះគីឡូម៉ែត្រលេខ137 និង138 ស្ថិតក្នុងឃុំចំការហ្លួង ស្រុកកំពង់សិលា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្ត HYUNDAI ពាក់ផ្លាកលេខ ព្រះសីហនុ 3A-6958 បើកបរ​ក្នុងទិសដៅពីខេត្តព្រះសីហនុទៅភ្នំពេញ បាន​បុកជាមួយរថយន្ត HYUNDAI ពណ៍ក្រហមពាក់ផ្លាកលេខ ភ្នំពេញ 2BG-1527 របស់ក្រុមហ៊ុនវីរៈប៊ុនថាំ ដែលបើក​បញ្រ្ចាស់ទិសគ្នាបណ្តាល​ឲ្យ​អ្នក​បើកបរ​រងរបួសធ្ងន់។

ក្រោយ​កើតហេតុ កម្លាំង​ជំនាញហៅឡានពេទ្យមក​ដឹកបញ្ជូនអ្នករងរបួសទៅភ្នំពេញ ចំណែកអ្នក​បើករថយន្តធំបានគេច​ខ្លួនបាត់។

បច្ចុប្បន្នចំពោះមុខវត្ថុតាងទាំងពីរត្រូវបានកម្លាំងជំនាញស្ទួចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់សិលាដើម្បីរង់ចាំដោះស្រាយ៕

Advertisement
Advertisement