Connect with us

Hi, what are you looking for?

អន្តរជាតិ

ព្រុយណេ ទទួល​តំណែង​ជា​ប្រធានអាស៊ាន នៅឆ្នាំ​២០២១

នាយករដ្ឋមន្រ្តីវៀតណាម ប្រគល់ញញួរអាស៊ាន ឲ្យទៅឯកអគ្គរាជទូតប្រុយណេ (រូប៖ VNA)

ហាណូយ៖ កាលពីថ្ងៃម្សិលមិញ វៀតណាម បានប្រគល់​តំណែង​ប្រធាន​ប្ដូរ​វេន​របស់​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ ហៅ​កាត់​ថា អាស៊ាន ទៅ​ឲ្យ​ព្រុយ​ណេ​សម្រាប់​ឆ្នាំ​២០២១​។

ពិធីប្តូរវេណ បានធ្វើ​ឡើង​នៅ​ល្ងាច​ថ្ងៃទី​១៥ ខែវិច្ឆិកា​ម្សិលមិញ រវាងនាយករដ្ឋមន្រ្តីវៀតណាម ង្វៀន ស៊ួនហ្វុក ជាមួយ​ឯកអគ្គរាជទូត​ព្រុយណេ ដោយ​មិនមាន​វត្តមាន​មេដឹកនាំ​ប្រទេស​សមាជិក​ទាំង​១០ និង​ដៃគូឡើយ ព្រោះតែ​កិច្ចប្រជុំ​កំពូលអាស៊ានដែលវៀតណាមរៀបចំធ្វើជាម្ចាស់ផ្ទះនៅពេលនេះ ត្រូវ​ធ្វើឡើង​តាមរយៈ​ប្រព័ន្ធ​វីដេអូ​ទាំងអស់​ ក្រោយ​ការអុកឡុងរបស់វីរុស​កូវីដ​១៩។​

នាយករដ្ឋមន្រ្តីវៀតណាម ប្រគល់ញញួរអាស៊ាន ឲ្យទៅឯកអគ្គរាជទូតប្រុយណេ (រូប៖ VNA)

អគ្គរាជទូត​ព្រុយ​ណេ​ប្រចាំ​ទីក្រុង​ហាណូយ Pengiran Haji Sahari bin Pengiran Haji Salleh បាននិយាយថា សម្រាប់​ឆ្នាំ​២០២១ ព្រុយ​ណេ​ជ្រើសរើស​មូលបទ «​យើង​យកចិត្តទុកដាក់ យើង​ត្រៀមខ្លួន យើង​រីកចម្រើន​» ហើយ​ជំរុញ​មូលដ្ឋាន​សំខាន់​បី​ដែល​កើតចេញពី​ប្រវត្តិសាស្ត្រ​អាស៊ាន។​

ទោះជាកូវីដ​១៩អុកឡុកក៏ដោយ ក៏​ឯកសារ​ច្រើនជាង​៨០ ត្រូវបាន​យល់ព្រម​អំឡុងពេល​ជំនួប​នៅ​វៀតណាម ដែលជា​ចំនួន​ច្រើនជាងគេ​ក្នុង​ប្រវត្តិសាស្ត្រ​អាស៊ាន​៕

Advertisement
Advertisement