Connect with us

Hi, what are you looking for?

ក្នុងស្រុក

អាជ្ញាធរស្រុកអង្គរបូរី​ចុះ​ចាប់គ្រឿងចក្រយក​ទៅ​ទុកចោលមិនដោះស្រាយ ហើយថា ការឃាត់​ទុក​នេះមិន​ដល់​១ឆ្នាំទេ!

គ្រឿងចក្រដែលអាជ្ញាធរស្រុកអង្គរបូរីឃាត់ទុក, (រូបតូច) លោក រស់ រ័ត្ន អភិបាលរង​ស្រុកអង្គរបូរី​

តាកែវ៖ ប្រជាពលរដ្ឋបាន​ឲ្យដឹងថា កាលពីពេលថ្មីៗនេះ ក្រុមមន្រ្តីសាលាស្រុកអង្គរបូរី​ ដែល​រួម​មានទាំង​កម្លាំង​ប្រដាប់អាវុធផង បាន​ចុះ​ទៅ​ឃាត់​គ្រឿងចក្រ ដែល​ពួក​គាត់​បាន​ជួល​ឲ្យ​កាយដីស្រែយកទៅរក្សា​ទុក​នៅ​សាលា​ស្រុក ហើយ​គិត​មក​ទល់ពេលនេះ គឺមាន​រយៈ​ពេល​ជិត១សប្តាហ៍​ហើយ ដោយ​មិន​បានដោះស្រាយទេ​​​ បើទោះបីជា​ករណីកាយដីនេះ ពួក​គាត់បាន​សុំ​ច្បាប់​ និង​អនុញ្ញាត​ពី​លោក ឌឹម គឹមសាន អភិបាល​ស្រុកអង្គរបូរីក៏​ដោយ។

គ្រឿងចក្រដែលអាជ្ញាធរស្រុកអង្គរបូរីឃាត់ទុក, (រូបតូច) លោក រស់ រ័ត្ន អភិបាលរង​ស្រុកអង្គរបូរី​

ពួក​គាត់ថា មុន​នឹង​ជួល​គ្រឿងចក្រ​មក​កាយដីស្រែនេះ គឺ​គាត់​បាន​សុំ​ច្បាប់​ពី​សាលា​ស្រុក ដោយ​មាន​ការ​ឯកភាពពី​លោក ឌឹម គឹមសាន្ត អភិបាលស្រុកអង្គរបូរី ត្រឹមត្រូវ, តែ​នៅពេល​ដែល​ពួក​គាត់ជួល​គ្រឿងចក្រ​ទៅកាយដី ស្រាប់តែ​មាន​ក្រុមអាជ្ញាធរ​បាន​ចុះ​ទៅ​ហាមឃាត់ និង​យក​គ្រឿងចក្រ​នោះទៅ​រក្សា​ទុក​នៅសាលាស្រុក ដោ​យ​មិន​ព្រមធ្វើការដោះស្រាយនោះទេ។

ពាក់ព័ន្ធករណីនេះ លោក រស់ រ័ត្ន អភិបាលរង​ស្រុកអង្គរបូរី​បាន​ថ្លែងថា ករណីគ្រឿងចក្រនោះ គឺលោក​បាន​ដឹកនាំ​កម្លាំង​ចុះ​ទៅឃាត់ និង​នាំ​យក​មក​សាលា​ស្រុក ដោយ​សារ​តែ​លោក​បាន​ទទួល​បណ្តឹងថា គ្រឿងចក្រ​នោះ​បាន​កាយដីទួល ពុំ​សុំ​ការ​អនុញ្ញាតិ។

គ្រឿងចក្រដែលត្រូវឃាត់ទុកនៅសាលាស្រុកអង្គរបូរី

យ៉ាងណាក៏ដោយ លោក រស់ រ័ត្ន បាន​បញ្ជាក់ថា ការ​ឃាត់​យក​មក​ទុក​នេះ គឺគ្រាន់តែ​យក​មក​ណែនាំ​អប់រំ​ប៉ុណ្ណោះ ដោយ​មិន​ផាក​ពិន័យ​ជាលុយកាក់អ្វីទេ ហើយថា ការ​ឃាត់​ទុក​នេះ គឺមិន​ដល់​១ឆ្នាំ ឬ២ឆ្នាំ​នោះ​ឡើយ ៕

Advertisement
Advertisement