Connect with us

Hi, what are you looking for?

ក្នុងស្រុក

សាលារៀនទាំងអស់ នឹងត្រូវ​​បើក​​ឡើងវិញ នៅ​ថ្ងៃទី​២៣ ខែវិច្ឆិកា ខាងមុខ

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និង​កីឡា បាន​ប្រកាសថា សាលារៀនទាំងអស់ រួម​ទាំង​រដ្ឋ និង​ឯកជន នៅរាជធានីភ្នំពេញ ក៏ដូចជា​ខេត្ត​កណ្តាល នឹង​ត្រូវ​អនុញ្ញាត​ឲ្យ​ដំណើរ​ការ​ឡើងវិញ​ចាប់ពីថ្ងៃទី២៣ ខែវិច្ឆិកា សប្តាហ៍​ក្រោយ​នេះ ក្រោយ​ពីសម្តេច​នាយករដ្ឋមន្រ្តី​បាន​ប្រកាស​បិទ​បញ្ចប់​ព្រឹត្តិការណ៍ ៣វិច្ឆិកាកាលពីថ្ងៃម្សិលមិញនោះ។

សាលារៀនទាំងអស់នឹងអនុញ្ញាតឲ្យបើកឡើងវិញនៅសប្តាហ៍ក្រោយ

ជាមួយ​គ្នា​នេះ​ដែរ ​ក្រសួង​អប់រំក៏​នៅ​បន្ត​រក្សា​សម័យ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​បឋមភូមិ នៅ​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២០ និង​ការប្រឡង​សញ្ញាបត្រ​សិក្សា​ឯកជន ដែល​ទទួលបាន​ការអនុញ្ញាតិ​ឲ្យ​ដំណើរការ​ឡើងវិញ ក្នុងដំណាក់កាល​ទី​១ និង​ទី​២​។​

យ៉ាងណាក៏ដោយ ​គ្រឹះស្ថានសិក្សា​សាធារណៈ និង​ឯកជន​ទាំងអស់​ត្រូវ​បន្ត​អនុវត្ត​គោលការណ៍​ប្រតប​ត្តិ​ការ សម្រាប់​ដំណើរការ​សាលារៀន​ឡើងវិញ​ក្នុង​បរិបទ​កូ​វីដ​១៩ និង​រក្សា​គម្លាត​សុវត្ថិភាព​សង្គម និង​បុគ្គល​។ ក្នុងករណី​ចាំបាច់​ត្រូវ​ពាក់​ម៉ាស​ក្នុង​បរិវេណ​គ្រឹះស្ថានសិក្សា​។​

ក្នុងនោះដែរក្រសួង​អប់រំ ក៏​អនុញ្ញាតិ​ឱ្យមាន​ការហាត់​ប្រាណ លេង​កីឡា និង​ការចេញចូល​បរិវេណ​ពហុ​កីឡដ្ឋាន​អូ​ឡាំ​ពិ​កចាប់​ពីថ្ងៃ​ជូនដំណឹង​នេះផងដែរ៕

Advertisement
Advertisement