Connect with us

Hi, what are you looking for?

ក្នុងស្រុក

អាហារដ្ឋានកំពង់ចកដែលសំណង់មិនមានគុណភាព នៅតែអាចដំណើរការបាន ក្រោយ​ជូ​នសំណែនខ្លះ​ទៅ​ភូមិ​បាល​ស្រុកព្រៃកប្បាស

សំណង់អាហារដ្ឋានដែលគ្មានសុវត្ថិភាព និង​លោក ឆុង ផូ ប្រធានភូមិបាលស្រុកព្រៃកប្បាស

តាកែវ៖ អាហារដ្ឋាន​កំពង់ចក មានទីតាំង​ស្ថិត​នៅ​ភូមិ​កញ្ជិល ឃុំកំពង់រាប ស្រុកព្រៃកប្បាស ដែល​អាជ្ញាធរដឹកនាំដោយ​លោក ញ៉ែម ស្រស់ ចៅហ្វាយ​ស្រុកព្រៃកប្បាស បាន​ចុះ​ទៅ​បិទកាលពីចុងខែកញ្ញា ក្រោយ​មើលឃើញថា អាហារដ្ឋានមួយ​នេះមាន​សំណង់​មិន​មានគុណភាពដែលអាច​បង្ករ​គ្រោះថ្នាក់ដល់ភ្ញៀវនោះ មក​ទល់ពេលនេះ អាហារនៅតែដំណើរ​ការ​ជាធម្មតា ក្រោយ​ពីម្ចាស់​ទីតាំង​បាន​ផ្តល់ជា​សំណែន​ខ្លះ​ទៅ​ដល់​អាជ្ញាធរ ពិសេស​គឺលោក​ភូមិ​បាល​ស្រុក ដើម្បី​កុំឲ្យ​រករឿងទៀត។

សំណង់អាហារដ្ឋានដែលគ្មានសុវត្ថិភាព និង​លោក ឆុង ផូ ប្រធានភូមិបាលស្រុកព្រៃកប្បាស

តាមសម្តីរបស់ម្ចាស់អាហារដ្ឋានកំពង់ចកថា ករណីអាជ្ញាធរ​ចុះ​មក​បិទ​អាហារដ្ឋានរបស់លោកកាលពីចុងខែកញ្ញានោះ លោកបានដោះ​ស្រាយ​​រួចហើយ ដោយ​ក្រោយ​មក​មាន​អាជ្ញាធរមូលដ្ឋាន ក៏ដូចជា​ខាងភូមិបាល​បាន​ចុះ​មក​ជួប​លោក​ ហើយ​លោក​ក៏​បាន​ផ្តល់ជា​ទ្រនាប់ដៃខ្លះដល់អាជ្ញាធរ ក៏​ដូចជា​លោក​ប្រធាន​ភូមិ​បាល​ស្រុក ហើយ​ពេលនេះ អាហារដ្ឋានរបស់លោក​អាចបើកដំណើរការបាន​ដោយ​រលូនហើយ។

ចំពោះករណីយក​លុយ​ពី​ម្ចាស់​សំណង់​ខុសច្បាប់ ហើយ​បិទ​ភ្នែក​ធ្វើ​មិន​ឃើញនេះ លោក ឆុង ផូ ប្រធាន​ភូមិ​បាល​ស្រុកព្រៃកប្បាសបាន​ថ្លែងថា លោក​មិន​ដែល​ទៅ​យក​នោះទេ។

យ៉ាងណាក៏ដោយ ជាមួយ​នឹងករណីនេះ​ប្រជាពលរដ្ឋ​​បាន​សម្តែង​នូវ​ក្តីកង្វល់យ៉ាងខ្លាំង​ចំពោះ​ស្ថានភាព​សំណង់នៅស្រុកព្រៃកប្បាស ព្រោះថា សំណង់​ខ្លះ​គ្មាន​គុណភាព សុវត្ថិភាព ដែលអាច​បង្ករ​ជាគ្រោះថ្នាក់ជាយថាហេតុនៅពេលណាមួយបាន ត្រូវ​គេ​សាងសង់ដោយ​រលូន តែបែរជា​មក​មើល​អាជ្ញាធរដែលមានតួនាទីលើកិច្ចការនេះវិញ បែរ​ជា​បិទ​ភ្នែក បិទចម្រុះ ធ្វើ​មិន​ដឹងមិនលឺទៅវិញ៕

Advertisement
Advertisement