Connect with us

Hi, what are you looking for?

ក្នុងស្រុក

ថ្ងៃនេះសមត្ថកិច្ចត្រួតពិនិត្យ និងផាកយានយន្ត ជាង១ពាន់គ្រឿង

ភ្នំពេញ : អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ នគរបាលចរាចរណ៍ បានត្រួតពិនិត្យ និងផាកពិន័យលើយានយន្តសរុបចំនួន ១,០៥៧គ្រឿង ក្នុងនោះមានម៉ូតូ ៧៨៤គ្រឿង និងរថយន្ត ២៧៣គ្រឿង។

ជាមួយគ្នាលោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន
បានថ្លែងកត់សម្គាល់ថា សម្រាប់ម៉ូតូ គឺភាគច្រើនអត់មួក ល្មើសសញ្ញា បត់ជែង អត់ស្លាកលេខ ស្រវឹង និងប្រើប្រាស់ទូរស័ព្ទដៃជាដើម។ ដោយឡែកបទល្មើសសម្រាប់រថយន្ត គឺភាគច្រើនលើសល្បឿន លើស ចំណុះ ស្រវឹង អត់បណ្ណបើកបរ អត់ខ្សែក្រវាត់ និងប្រើប្រាស់ទូរស័ព្ទដៃ ៕

Advertisement
Advertisement