Connect with us

Hi, what are you looking for?

ក្នុងស្រុក

ដំរីអាស៊ីមួយក្បាល នឹងត្រូវគេបញ្ជូនមកដល់កម្ពុជាចុងខែនេះ បន្ទាប់ពីឈ្នះក្ដីនៅប៉ាគីស្ថាន

ភ្នំពេញ – ដំរីអាស៊ីមួយក្បាលឈ្មោះ Kaavan នឹងត្រូវគេបញ្ជូនពីប្រទេស ប៉ាគីស្ថាន មកដល់ប្រទេសកម្ពុជា នាថ្ងៃទី៣០ ខែវិច្ឆិកានេះ ។ នេះបើតាមអ្នកនាំពាក្យ ក្រសួងបរិស្ថាន ។

Kaavan នឹងត្រូវបញ្ជូនពីសួនសត្វ អ៊ីស្លាមាបាដ នៃប្រទេសប៉ាគីស្ថាន មកប្រទេសកម្ពុជា

លោក នេត ភក្ត្រា បានថ្លែងប្រាប់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានតាមតេឡេក្រាមថា តាមការគ្រោងទុក ដំរីអាស៊ី ឈ្មោះ Kaavan នឹងត្រូវបញ្ជូនពីសួនសត្វ អ៊ីស្លាមាបាដ នៃប្រទេសប៉ាគីស្ថាន មកដល់ប្រទេសកម្ពុជា នៅថ្ងៃទី៣០ ខែវិច្ឆិកា បន្ទាប់ពីទទួលបានការអនុញ្ញាត ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

អ្នកនាំពាក្យរូបនេះថា Kaavan ដែលមានអាយុ ៣៥ឆ្នាំ នឹងរស់នៅក្នុងដែនជម្រកសត្វព្រៃ គូលែនព្រហ្មទេព ខេត្តឧត្តរមានជ័យ ដោយមានការសម្របសម្រួលដោយអង្គការដែនជម្រកសត្វព្រៃកម្ពុជា (CWS)។

កាលពីថ្ងៃទី១៧ ខែកក្កដា បានសម្រេចជ្រើសរើសកម្ពុជា ជាជម្រកថ្មីរបស់ដំរី Kaavan ដែលជាដំរីតែមួយគត់រស់នៅក្នុងសួនអ៊ីស្លាមាបាដ បន្ទាប់ពីមានការទាមទាររកសេរីភាពឲ្យដំរី Kaavann តាមរយៈអ៊ីនធឺណិត។

លោក នេត ភក្ត្រា បានអះអាងថា វត្តមានរបស់ Kaavan ក៏អាចឲ្យប្រទេសកម្ពុជា ទទួលបានចំណាប់អារម្មណ៍ខ្លាំង ព្រោះ Kaavan មានភាពល្បីល្បាញ ជាពិសេសសំណុំរឿងនៅតុលាការប៉ាគីស្ថាន ៕

Advertisement

Facebook

អត្ថបទទាក់ទង

ក្នុងស្រុក

ខេត្តមណ្ឌលគិរី ៖ សត្វស្វ...