Connect with us

ជីវិតកម្សាន្ត

សាយ រត់ទៅ​ដល់ខេត្ត​សៀមរាប​ហើយ ដោយ​ប្រមូលថវិកាបាន​ប្រមាណជាង​៤០ម៉ឺន​ដុល្លារ

ចុះផ្សាយ

on

សៀមរាប – នៅ​រសៀល​ថ្ងៃទី២៣ វិច្ឆិកា ឆ្នាំ​២០២០ម្សិលមិញ សាយ ដែលជា​អ្នក​រត់​ជុំវិញ​ប្រទេស​កម្ពុជារយៈ​ពេល ៩៩ថ្ងៃ ដើម្បី​ប្រមូល​ថវិកា​ជូន​មន្ទីរពេទ្យ​កុមារ​អង្គរ​ខេត្ត​សៀមរាប បានទៅ​ដល់​​ខេត្ត​សៀមរាប​ហើយ ដោយទទួលបានថវិកា​ពីសប្បុរសជនជាង ៤០ម៉ឺនដុល្លារ។

សាយ ត្រូវទទួលការស្វាគមន៍ ពេលទៅដល់ខេត្តសៀមរាប

សាយ មានឈ្មោះពិតថា អ៊ួ​ន បឋម អាយុ​៣០​ឆ្នាំ ជា​សិល្បករម្នាក់ បានចាប់ផ្ដើម​រត់​ក្នុង​ព្រឹត្តិការណ៍ «​រត់​ដើម្បី​សប្បុរសធម៌​ជាមួយ​សាយ​» ដោយ​ចេញពី​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃទី​៦​ខែតុលា​ឆ្នាំ​២០២០​។ បន្ទាប់ពីមក​ដល់ខេត្ត​សៀមរាប សាយ គ្រោង បន្តដំណើរ​កាត់​តាម​ខេត្តព្រះវិហារ និង​បន្ត​រហូតដល់​ខេត្តព្រៃវែង​រហូតដល់​គោលដៅ​ចុងក្រោយ នៅ​រាជធានី​ភ្នំពេញ​។ តាម​គម្រោង​ការរត់​សប្បុរសធម៌ ជុំវិញ​ប្រទេស​នេះ ធ្វើឡើង​រយៈពេល ៩៩​ថ្ងៃ គឺ​គ្រោង​បញ្ចប់​នៅ​ថ្ងៃទី​១៣ ខែមករា ដែលមាន​រយៈ​ចម្ងាយ​ជាង ២​ពាន់​គីឡូម៉ែត្រ​។​

សូម​បញ្ជាក់ថា ​ក្នុង​មួយថ្ងៃ​មន្ទីរពេទ្យ​កុមារ​អង្គរ ដែល​ប្រតិបត្តិការ​តាំងពី​ឆ្នាំ​១៩៩៩ មក​ទទួល​ការព្យាបាល និង​ថែ​កុមារ​កម្ពុជា ពី ៤០០ ទៅ ៥០០​នាក់​។ ក្នុង​ឆ្នាំ​២០២០ ការប្រតិបត្តិ​ការ​រប​ស់​មន្ទីរពេទ្យ​ជួប​បញ្ហា​ធំ ដោយសារ​វិបត្តិ​ជំងឺ​កូ​វីដ​១៩ ដែល​ធ្វើឱ្យ​ការ​រៃអង្គាស​ថវិកា ទាំង​ក្នុង​និង​ក្រៅប្រទេស សម្រាប់​ទ្រទ្រង់​ការចំណាយ​ជាប្រចាំ​ឆ្នាំ ធ្លាក់ចុះ​ជាខ្លាំង​៕

Advertisement
ក្នុងស្រុក1 ម៉ោង ago

ឯកឧត្តម គួច ចំរើន ផ្តល់រថយន្តពន្លត់អគ្គីភ័យចំនួន ០៣គ្រឿង ជូនស្នងការនគរបាលខេត្តព្រះសីហនុ

ក្នុងស្រុក4 ម៉ោង ago

ពូ ហ៊ន ត្រូវ​ស្នងការ​នគរបាល​ខេត្តកណ្តាល កោះហៅ រឿង Live Videos អត់សុំការអនុញ្ញាត

ក្នុងស្រុក4 ម៉ោង ago

អភិបាលខេត្តព្រះសីហនុ ដឹកនាំក្រុមមន្រ្តី និងបុគ្គលិកក្រុមហ៊ុន​ប្រមូលសំរាម KSWM បរិច្ចាគឈាម

ក្នុងស្រុក5 ម៉ោង ago

អភិបាលខេត្តព្រះសីហនុអញ្ជើញសំណេះសំណាលជាមួយមន្ត្រីសុខាភិបាលមកពីមណ្ឌល សុខភាព និងប៉ុស្តិ៍សុខភាព នៅក្នុងខេត្តព្រះសីហនុ

ក្នុងស្រុក6 ម៉ោង ago

សម្តេចតេជោឯកភាព​ឲ្យ​ធ្វើការ​និរាករណ៍លើលិខិតរបស់អាជ្ញាធរ ក្រោយ​មាន​ការ​រំលោភយកដីរដ្ឋនៅខេត្តមណ្ឌលគិរី

ក្នុងស្រុក2 ថ្ងៃ ago

គំរាមសម្លាប់ប្រពន្ធ, ប្រពន្ធរត់ទៅប្តឹងមេភូមិ កាប់​មេភូមិ​ត្រូវ​៦ពូថៅ រួច​ដុតម៉ូតូ និង​ផ្ទះ​ខ្លួនឯងចោល

សេដ្ឋកិច្ច2 ថ្ងៃ ago

ក្រុមហ៊ុន​មួយ​ទៀត​គ្រោង​បើក​រោងចក្រ​កាត់ដេរ​នៅ​ស្រុកទ្រាំង ខេត្តតាកែវ ក្នុងទុនវិនិយោគជិត៨លានដុល្លារ

ក្នុងស្រុក4 ម៉ោង ago

ពូ ហ៊ន ត្រូវ​ស្នងការ​នគរបាល​ខេត្តកណ្តាល កោះហៅ រឿង Live Videos អត់សុំការអនុញ្ញាត

ក្នុងស្រុក11 ម៉ោង ago

យករថយន្តទៅជួលឲ្យចិន, ចិន​ចាប់បង្ខាំងទុក បង្ខំឲ្យ​ផ្តិតមេដៃ រួចយករថយន្តទៅបាត់

សេដ្ឋកិច្ច1 ថ្ងៃ ago

សណ្ឋាគារ ផាត ថៅវើ បើកសម្ពោធ​នៅ​ក្រុង​ព្រះសីហនុ ទោះ​ពិភពលោក​កំពុង​ជួបវិបត្តិកូវីដ​១៩