Connect with us

Hi, what are you looking for?

ក្នុងស្រុក

ត្រៀមអាវរងារ! ឆ្នាំនេះអាកាសធាតុ​នឹង​ចុះ​ត្រជាក់ជាង​បណ្តា​ឆ្នាំកន្លងទៅ

ភ្នំពេញ – តាម​ការ​បញ្ជាក់របស់​ក្រសួងធនធានទឹក និង​ឧតុនិយមបាន​ឲ្យដឹងថា នៅ​ក្នុង​រដូវ​រំហើយ​ខាងមុខ​នេះ (ខែធ្នូ ឆ្នាំ​២០២០-ខែមករា ឆ្នាំ​២០២១) អាកាសធាតុនៅប្រទេស​កម្ពុជា នឹង​ចុះ​ត្រជាក់ជាង​បណ្តា​ឆ្នាំ​កន្លងទៅ។

ចាប់ពីដើមខែធ្នូ ដល់ពាក់កណ្តាលខែមករា អាកាសធាតុនឹងចុះត្រជាក់

ក្នុងនោះ នៅសប្តាហ៍ទី១ ខែធ្នូ ដល់សប្តាហ៍​ទី៣ ខែធ្នូ ឆ្នាំ​២០២០ បណ្តា​ខេត្ត​នៅ​ភាគ​ខាងលើ ក្នុង​ភូមិ​សាស្រ្ត​តំបន់​ជួរ​ភ្នំដងរែក និង​ខ្ពង់រាបភាគ​ឦសាន សីតុណ្ហភាពនឹង​ធ្លាក់ចុះ​មក​នៅ​ក្នុង​រង្វង់​ពី ១៨ ទៅ ២១អង្សាសេ ហើយ​បណ្តា​រាជធានី​ខេត្ត​ដទៃ​ទៀត សីតុណ្ហភាព​អាច​មាន​រង្វង់​ពី ១៩ ទៅ២២អង្សាសេ។

ដោយ​ឡែក​ចាប់ពីសប្តាហ៍​ទី៤ ខែធ្នូ​ ឆ្នាំ​២០២០ ដល់បំណាច់​ខែមករា ឆ្នាំ​២០២១ បណ្តា​ខេត្ត​នៅ​ភាគ​ខាង​លើ ក្នុង​ភូមិ​សាស្រ្ត​ជាប់តំបន់​ភ្នំ និង​តំបន់ខ្ពង់រាប​ភាគ​ឦសាន សីតុណ្ហភាព​អាច​នឹង​ធ្លាក់ចុះ​មក​នៅ​ក្នុង​រង្វង់ពី ១៦ ទៅ ១៩អង្សាសេ ហើយ​បណ្តា​ខេត្ត​ដទៃ​ទៀត សីតុណ្ហភាព​នឹង​មាន​ក្នុងរង្វង់ពី ១៨ ទៅ ២១អង្សាសេ។

អានសេចក្តីជូនដំណឹង៖

Advertisement
Advertisement