Connect with us

Hi, what are you looking for?

ក្នុងស្រុក

រដ្ឋបាលខណ្ឌដូនពេញបើកកិច្ចប្រជុំសាមញ្ញលើកទី ១៨ របស់ក្រុមប្រឹក្សាខណ្ឌដូនពេញអាណត្តិទី ៣

(ភ្នំពេញ)នៅ ថ្ងៃសុក្រ ១២ កើតខែមិគសិរឆ្នាំជូតទោស័ក ព.ស ២៥៦៤ ក្រោមអធិបតីភាពលោក ហែមអាន ប្រធានក្រុមប្រឹក្សា និងលោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ។

ក្នុងរបៀបវារៈដូចខាងក្រោម :

១.ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី ១៧ របស់ក្រុមប្រឹក្សាខណ្ឌដូនពេញអាណត្តិទី ៣។

២.ពិនិត្យ និងអនុម័តសេចក្តីសេចក្តីព្រាងរបាយការណ៍ ស្តីពីការអនុវត្តការងារប្រចាំខែ វិច្ឆិកា ឆ្នាំ២០២០ របស់រដ្ឋបាលខណ្ឌដូនពេញ។

៣.ពិនិត្យ និងអនុម័តសេចក្តីព្រាងតារាងបែងចែកប្រាក់រង្វាន់លើកទឹកចិត្តប្រចាំខែវិច្ឆិកា ឆ្នាំ២០២០ ដែលបានមកពីការផ្ដល់សេវារដ្ឋបាលសម្រាប់ឧបត្ថម្ភជូនមន្ត្រីបុគ្គលិក នៃរដ្ឋបាលខណ្ឌដូនពេញ។

៤.ពិនិត្យ និងអនុម័តសេចក្តីព្រាងចំណូលចំណាយថវិការរដ្ឋបាលខណ្ឌ និងការវិភាជឥណទានថវិកាចំណាយបន្ទុកបុគ្គលិក របស់ការិយាល័យជំនាញ ២០ វិស័យសម្រាប់ឆ្នាំ ២០២១។

៥.ស្ដាប់របាយការណ៍លទ្ធផលរយៈពេល ១៦ ខែ របស់គណៈកម្មការទាំងពីររបស់ក្រុមប្រឹក្សាខណ្ឌដូនពេញអាណត្តិទី ៣ រួមមាន:

-របាយការណ៍បន្តរបស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ

-របាយការណ៍របស់គណៈកម្មាធិការសម្របសម្រួលបច្ចេកទេស

៦.ការងារផ្សេងៗ

-វិធានការបង្កា និងទប់ស្កាត់ការរីករាលដាលជំងឺកូវីត ១៩ និងការងារចត្តាឡីស័ក។

-ការចែកម៉ាស់ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌដូនពេញ។

-ការងារតែងតាំងប្រធាន អនុប្រធានការិយាល័យដែលខ្វះចន្លោះ។

-ការវាយតំលៃ និងត្រួតពិនិត្យការរៀបចំនិមិត្តសញ្ញារដ្ឋបាលខណ្ឌ និងសង្កាត់ទាំង១១។

-ការងារសន្តិសុខ អនាម័យ បរិស្ថាន សណ្តាប់ធ្នាប់សាធារណ:នៅក្នុងខណ្ឌដូនពេញ៕

Advertisement
Advertisement