Connect with us

Hi, what are you looking for?

អន្តរជាតិ

ចំនួនអ្នកធ្វើអត្តឃាតនៅជប៉ុន កាលពីខែតុលា ច្រើនជាងអ្នកស្លាប់ ដោយមេរោគកូវីដ-១៩ជិតមួយឆ្នាំ

បញ្ហាតប់ប្រម៉ល់ក្នុងការងារ

តូក្យូ : ចំនួនអ្នកធ្វើអត្តឃាតនៅក្នុងប្រទេសជប៉ុនកាលពីខែតុលាកន្លងទៅ ត្រូវគេរកឃើញថា មានច្រើនជាងអ្នកស្លាប់ ដោយសារមេរោគកូវីដ-១៩ សរុបជិតមួយឆ្នាំ នៅក្នុងប្រទេសនេះ ។ នេះបើតាមការចុះផ្សាយរបស់ CNN នៅថ្ងៃអាទិត្យទី ២៩ វិច្ឆិកា នេះ ។

បញ្ហាតប់ប្រម៉ល់ក្នុងការងារ

CNN បានផ្សាយដោយយោងទៅលើ ទិន្នន័យដែលចេញដោយទីភ្នាក់ងារប៉ូលិសជប៉ុន ថា មនុស្ស ២, ១៥៣នាក់ បានធ្វើអត្តឃាតកាលពីខែតុលា ខណៈគិតត្រឹមថ្ងៃសុក្រសប្ដាហ៍នេះ ចំនួនចំនួនសរុបជិតមួយឆ្នាំរបស់អ្នកស្លាប់ ដោយសារ COVID-19 ក្នុងប្រទេសជប៉ុន មានតែ ២,០៨៧នាក់ប៉ុណ្ណោះ។

មូលហេតុនេះត្រូវបានក្រុមអ្នកជំនាញនិយាយថា ការឆ្លងរាតត្បាត COVID-19 បានបង្កឱ្យមានបញ្ហាសុខភាព ផ្លូវចិត្តធ្ងន់ធ្ងរ តាមរយៈវិធានការ Lock down, ការឃ្លាត ឆ្ងាយពីក្រុមគ្រួសារ, វិបត្តិគ្មានការងារធ្វើ និងវិបត្តិហិរញ្ញវត្ថុជាដើម ៕

Advertisement
Advertisement