Connect with us

Hi, what are you looking for?

ក្នុងស្រុក

បិទទ្វារសណ្ឋាគារភ្នំពេញ២ថ្ងៃ ព្រោះអ្នកជំងឺកូវីដ-១៩ ធ្លាប់ទៅហែលទឹក និងហាត់ប្រាណ

សណ្ឋាគារភ្នំពេញត្រូវបិទទ្វារដោយសារ covid-19

ភ្នំពេញ: ក្រសួងសុខាភិបាលនៅថ្ងៃទី ២៩ វិច្ឆិកា នេះ បានប្រកាសបិទសណ្ឋាគារភ្នំពេញមរយៈពេល២ថ្ងៃ ដោយសារ​អ្នកជំងឺកូវីដ-១៩ ធ្លាប់ទៅហាត់ប្រាណ និងហែលទឹកនៅទីនោះ។

សណ្ឋាគារភ្នំពេញត្រូវបិទទ្វារដោយសារ covid-19

ស្ត្រីអាយុ៥៦ឆ្នាំ ជាភរិយារបស់អគ្គនាយកពន្ធនាគារក្រសួងមហាផ្ទៃ បានតេស្តឃើញវិជ្ជមានមេរោគកូវីត-១៩ កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ក្រោយអាការមិនស្រួលខ្លួន និងផ្តាសាយ៣ថ្ងៃ។ ក្រោយមក ក្រសួង សុខាភិបាល និងវិទ្យាស្ថានប៉ាស្ទ័រ បានតេស្តសំណាកអ្នកពាក់ព័ន្ធ ហើយក៏បានរកឃើញវិជ្ជមាន៥នាក់ទៀត គឺស្វាមីរបស់ស្ត្រី (អគ្គនាយកពន្ធនាគារ) រួមទាំងស្ត្រីអាយុ៣៦ឆ្នាំ, កុមារាអាយុ ១២ឆ្នាំ, បុរសអាយុ៣៦ឆ្នាំ និងបុរសអាយុ៣០ឆ្នាំ ដែលនៅផ្ទះជាមួយគ្នា។

សូមបញ្ជាក់ថា នេះជាទីតាំងទី៣ហើយដែលក្រសួង សុខាភិបាលបានសម្រេច បិទផ្អាកជាបណ្ដោះអាសន្ន បន្ទាប់ពី​ផ្សារ​អ៊ី​អន​១ និង​សាលារៀន​អន្តរទ្វីប​អាមេរិ កាំង សាខា​ចាក់អង្រែ ៕

Advertisement
Advertisement