Connect with us

Hi, what are you looking for?

ជីវិតកម្សាន្ត

បាក់ទឹកចិត្តខ្លាំង ធ្វើ​ឲ្យ​នាងឃ្មឹបសម្រេចចិត្ត​ទៅលោតទឹកស្ពានជ្រោយចង្វា

ភ្នំពេញ – អតីតតារាកំប្លែងជើងចាស់ល្បីឈ្មោះគួរសមនាងឃ្មឹប មានវិបត្តិផ្លូវចិត្តយ៉ាងធ្ងន់ធ្ងរ ដោះស្រាយមិនចេញ រហូតគិតខ្លីលែងចង់រស់ ក៏សម្រេចចិត្តដើរមកលោតទឹកសម្លាប់ខ្លួនលើស្ពានជ្រោយចង្វារចាស់ បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១២និង៣០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី ៨ ខែធ្នូ ឆ្នាំ២០២០ តាមបណ្តោយផ្លូវជាតិលេខ៦ នៅចំណុចលើស្ពានជ្រោយចង្វាចាស់ ស្ថិតនៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។

សាក្សីបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញអតីតតារាកំប្លែងជើងចាស់ គឺអ្នកនាងឃ្មឹបបានដើរឡើងស្ពានទាំងទឹកភ្នែក រួចហើយបានពាក់កណ្តាលស្ពាន ស្រាប់តែឈរយំមួយសន្ទុះ រួចហើយក៏តោងបំកាន់ដៃស្ពាន បម្រុងនឹងលោតចុះចូលក្នុងទឹកទន្លេ តែត្រូវបានគេតាមទាន់រត់ចូលទៅចាប់ ហើយទាញចុះមកក្រោម។

ពេលដែលសួរនាំទៅអ្នកនាងឃ្មឹបបានរៀបរាប់ទាំងទឹកភ្នែកថា ខ្លួនទើបតែចេញមកពីមណ្ឌលកែប្រែ ហើយមិនមានអ្នកណាម្នាក់ អើពើនឹងជួយសុខទុក្ខនោះទេ សូម្បីតែទៅជួលផ្ទះគេក៏គេមិនជួលឲ្យដែរ មិនដឹងថាស្នាក់នៅទីកន្លែងណានឹងទីពឹងអ្នកណានោះទេ ទើបសម្រេចចិត្តគិតខ្លីលោតទឹកសម្លាប់ខ្លួនបញ្ចប់ជីវិតតែម្តងទៅ។

ក្រោយកើតហេតុ សមត្ថកិច្ចបាននាំនាងឃ្មឹបទៅធ្វើការអប់រំ ពន្យល់ឲ្យឈប់គិតខ្លីបែបនេះទៀត៕

Advertisement
Advertisement