Connect with us

Hi, what are you looking for?

សេដ្ឋកិច្ច

ក្រសួងកសិកម្ម​បញ្ជាក់មូលហេតុដែល​នាំ​ឲ្យតម្លៃស៊ុតចុះថោក

___

(ភ្នំពេញ) – ក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ មានការត្អូញត្អែពីអ្នកចិញ្ចឹមសត្វយកពង ក្រោយពីតម្លៃស៊ុតនៅ​លើទីផ្សារ​បាន​ចុះ​ថោក​ក្រោម ៣០០រៀល​ក្នុង​មួយ​គ្រាប់ ដោយ​មានការលើកឡើងថា ការ​ធ្លាក់ចុះថ្លៃនេះ គឺ​ដោយសារ​តែ​មាន​ការ​នាំ​ចូល​ស៊ុតពីប្រទេសជិតខាង។

___

ចំពោះ​ករណីនេះ ក្រសួងកសិកម្ម​បាន​បកស្រាយថា ការចុះថោកនេះ មិន​មែន​មក​ពី​ការ​នាំចូលស៊ុតពីប្រទេស​ជិតខាងនោះទេ ព្រោះថា ក្រសួងពុំ​ដែលបានអនុញ្ញាត​ជា​គោល​ការណ៍​ឲ្យ​នាំ​ចូលស៊ុតពី​ប្រទេសជិតខាង ពិសេស​ប្រទេស​វៀតណាម ចូល​មក​ទីផ្សារ​កម្ពុជាឡើយ។

ក្រសួងថា ការ​ចុះថោកនៃតម្លៃស៊ុតនេះ គឺដោយសារ​តែ​ស្ថានភាព​ជំងឺកូវីដ​១៩ បាន​គំរាម​កំហែង​ដល់សុខភាព​សាធារណៈ ហើយ​កម្មវិធី​ជួបជុំ​ផ្សេងៗ​ត្រូវ​បានផ្អាក ដែលធ្វើ​ឲ្យ​តម្រូវ​ការ​ស៊ុត​ត្រូវ​បាន​កាត់បន្ថយជាអតិបរិមា ខណៈ​ដែល​ការ​ចិញ្ចឹម​បក្សី​យកស៊ុត​មានការ​កើនឡើង​នៅ​គ្រប់តំបន់​ទូទាំង​ប្រទេស ម្យ៉ាងទៀត​នៅ​ក្នុង​រដូវ​ត្រីត្រូវ ប្រជាពលរដ្ឋ​មួយ​ចំនួន បែរ​មក​បរិភោគ​ត្រីជំនួស​ឲ្យ​ស៊ុតបក្សីវិញ៕

_

Advertisement
Advertisement