Connect with us

Hi, what are you looking for?

ជីវិតកម្សាន្ត

ស្គាល់គ្នា​តាម​ទូរស័ព្ទត្រឹមមួយអាទិត្យ បុរសពិការជើងម្នាក់ ធ្វើ​ក្រមុំអាយុ១៩ឆ្នាំលង់ស្រឡាញ់ រហូតរំអុកឪពុកម្តាយមកដណ្តឹងកូនកម្លោះដល់ផ្ទះ

(តាកែវ) – វាបានក្លាយទៅជារឿងល្បីនៅ​ចុងឆ្នាំ២០២០នេះ ដោយ​ក្រមុំ​រូបស្អាត អាយុ​១៩ឆ្នាំ បាន​សុខ​ចិត្ត​រៀបការ​ជាមួយ​កម្លោះ​ពិការជើងទាំងពីរ​អាយុ​៣០ឆ្នាំ ក្រោយ​ពីសាងសងស្នេហាគ្នា​ត្រឹម​តែរយៈ​ពេល​១សប្តាហ៍។

__

បើតាមការរៀបរាប់របស់កូនកម្លោះឈ្មោះ ភឿន ចាន់រឹទ្ធ អាយុ៣០ឆ្នាំ រស់នៅភូមិជ្រោយស្លែង ឃុំគីរីចុងកោះ ស្រុកគីរីវង់ ខេត្តតាកែវថា រូបលោកបានពិការជើងតាំងតែពីកើតមកម្ល៉េះ ដោយ​សារ​តែលោកតែងតែឈឺមិនឈប់, ចំណែករឿងរ៉ាវដែលធ្វើ​ឲ្យ​លោក​ល្បី​នៅ​លើ​បណ្តាញ​សង្គម ព្រោះ​តែ​លោកជាជនពិការបាន​រៀបការ​ជាមួយ​កូន​ក្រមុំដ៏​ស្រស់ស្អាត អាយុ​១៩ឆ្នាំ​ កាលពីថ្ងៃទី២៤ ខែធ្នូ កន្លងទៅនេះ លោក​បាន​រៀបរាប់ថា រឿង​រ៉ាវស្នេហារបស់លោក គឺកើតឡើងតែក្នុង​រយៈ​ពេលខ្លីប៉ុណ្ណោះ តាម​រយៈ​ការ​ទំនាក់ទំនង​គ្នាតាម​ទូរស័ព្ទជាមួយនារីដែលជាកូនក្រមុំឈ្មោះ ហយ មួយ អាយុ១៩ឆ្នាំរស់នៅភូមិថ្មី ឃុំត្រពាំងចកស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ជាកម្មការនីរោងចក្រ។

លោកថា លោកបានទំនាក់ទំនងសាសងស្នេហាជាមួយកូនក្រមុំតាមលេខទូរសព្ទ័ តែរយៈពេលតែមួយសប្ដាហ៏ប៉ុណ្ណោះ ស្រាប់តែកូនក្រមុំមកបង្ហាញខ្លួនដល់ផ្ទះរបស់លោក, ហើយក្រោយពីឃើញមុខមាត់គ្នា គឺពួកយើង​រឹតតែស្រលាញ់គ្នាកាន់តែខ្លាំងៗឡើង និងបានឲ្យ​ឪពុកម្ដាយទាំងសងខាងរៀបចំពិធីមង្គលកាភ្លាមៗក្នុងរយៈពេលតែមួយខែ។

__

សម្រាប់ភាគីខាងកូនក្រមុំវិញបាននិយាយថា រូបនាងបានស្រលាញ់គ្នាជាមួយ​កូន​កម្លោះតាមទូរសព្ទ័ ព្រោះតែសម្តីដ៏ផ្អែមល្ហែម រួចក៏បង្ខំម្ដាយ និងអ៊ុំសុំមកផ្ទះកូនកម្លោះ ព្រោះគាត់ពិការចឹងមិនអាចមកដល់ផ្ទះនាងបាននោះទេ។ នាងបានបញ្ជាក់ថា នាងមាននិស្ស័យជាមួយប្ដីនាងដោយមិនបានគិតក្រមាន ឬពិការនោះទេ ហើយថា ក្រោយពីរៀបការរួច នាងមិនទៅធ្វើការរោងចក្រចោលប្ដីនាងទេ គឺសុខចិត្តស៊ីអត់ស៊ីឃ្លានមើលថែប្ដីរបស់នាង ព្រោះប្ដីរបស់នាងធ្វើអ្វីៗមិនកើតនោះទេ។

តាមការឲ្យ​ដឹងពីឪពុកម្ដាយខាងកូនកំលោះបានថា គ្រាន់តែដឹងថាកូនស្រលាញ់គ្នា ពួកគាត់ចាប់ផ្ដើមរៀបចំពិធីមង្គលការតែក្នុងរយៈពេល១ខែនោះទេ ដោយរៀបចំទទួលភ្ញៀវចំនួន៦០តុ ហើយភ្ញៀវដែលបានចូលរួមគឺលើសពីការប្រៀងទុកហើយចំណងដៃលោកទទួលបាន គឺជិត២០លានរៀលឯណោះ៕

Advertisement
Advertisement