Connect with us

Hi, what are you looking for?

ជីវិតកម្សាន្ត

មនុស្សរាប់ពាន់នាក់ប្រមូលផ្តុំគ្នាអបអរថ្ងៃចូលឆ្នាំសកលនៅទីក្រុងវូហាន ទីដែលមេរោគ Covid-19 ផ្ទុះដំបូង ខណៈទីក្រុងដទៃនៅទូទាំងពិភពលោកបោះបង់ពិធីឆ្លងឆ្នាំ

បរទេស ៖ ក្នុងឱកាសឆ្លង​ឆ្នាំសាកលចូលឆ្នាំ​២០២១នេះ នៅទីក្រុងវូហាន ប្រទេសចិន ទីដែល​ចាប់​ផ្តើម​ផ្ទុះ​ជំងឺកូវីដ​១៩ដំបូង​កាលពីមួយឆ្នាំមុន ពោល​គឺនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ​២០១៩ គេឃើញ​មានមនុស្សរាប់ពាន់នាក់បានប្រមូលផ្តុំគ្នានៅតាមដងផ្លូវនានា ដើម្បីអបអរពិធីបុណ្យឆ្លង​ឆ្នាំ។

ទិដ្ឋភាពពលរដ្ឋ​រស់នៅទីក្រុងវូហាន ចេញមក​អបអរពិធីបុណ្យ​ឆ្លង​ឆ្នាំសកល

សូម​បញ្ជាក់ថា ក្រោយ​ពី​ការ​ផ្ទុះ​នៃវីរុស​កូវីដ​១៩​ ទីក្រុង​វូហាន ត្រូវ​បាន​បិទ​មិន​ឲ្យ​មាន​ការចេញ​ចូល​ រហូត​ដល់​ខែឧសភា ទើប​ទីក្រុង​មួយ​នេះវិល​មក​រកភាពប្រក្រតីឡើងវិញ ក្រោយ​ពីគេអាច​គ្រប់គ្រង​ជំងឺនេះ​បាន ហើយ​ពលរដ្ឋ​ចំនួន ១១លាននាក់​នៅទីក្រុងនោះ បាន​វិល​មក​រកជីវភាពធម្មតាឡើងវិញ។

ផ្ទុយពីទីក្រុងវូហាន ប្រទេស​ចិន នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិកវិញ គឺប្រែជាស្ងប់ស្ងាត់, នៅសប្តាហ៍នេះ គឺជាសប្តាហ៍ដែលមានគ្រោះថ្នាក់បំផុតនៅសហរដ្ឋអាមេរិកចាប់តាំងពីជំងឺរាតត្បាតរីករាលដាល។

រដ្ឋនៅទូទាំងសហរដ្ឋអាមេរិកបានរាយការណ៍ថា មានមនុស្សជាង ៣.៩០០នាក់បាន​ស្លាប់​ដោយ​សារ​ជំងឺកូវីដ​១៩កាលពីថ្ងៃពុធ និងជាង ១២៥.០០០ នាក់កំពុងសម្រាកនៅមន្ទីរពេទ្យ។

ក្រៅពីសហរដ្ឋអាមេរិក ទីក្រុង​ឡុងដ៏ នៃប្រទេស​អង់គ្លេស, ទីក្រុងប៉ារីស នៃប្រទេស​បារាំង, អ៊ីតាលី ជាដើម ពិធីបុណ្យ​ឆ្លង​ឆ្នាំសាកល​ គឺត្រូវ​ធ្វើ​ឡើង​ដោយ​ស្ងប់ស្ងាត់។

ទិដ្ឋភាពថ្ងៃឆ្លងឆ្នាំនៅទីក្រុងឡុងដ៏ ប្រទេស​អង់គ្លេស

ទិដ្ឋភាពថ្ងៃឆ្លងឆ្នាំនៅទីក្រុងប៉ារីស ប្រទេស​បារាំង

ទីក្រុងមីឡាន ប្រទេសអ៊ីតាលី ដាក់បំរាមគោចរនៅថ្ងៃឆ្លងឆ្នាំ

ស្លាកសញ្ញាមួយព្រមានមនុស្សរាប់ពាន់នាក់ចេញពីព្រះវិហារដែលដាក់នៅទីក្រុងខឹឡូនប្រទេសអាល្លឺម៉ង់នៅថ្ងៃទី ៣១ ខែធ្នូឆ្នាំ ២០២០ ។

Advertisement
Advertisement