Connect with us

បច្ចេកវិទ្យា

តោះ​មក​ដឹងពីល្បិចបន្លំលួចគ្រប់គ្រងគណនីបណ្តាញទំនាក់ទំនងសង្គម WhatsApp Telegram ឬ Facebook របស់ឧក្រិដ្ឋជន និង​វិធី​ការពារ

Published

on

បើតាមការ​ចុះផ្សាយ​នាយកដ្ឋានព័ត៌មានវិទ្យា នៃក្រសួងមហាផ្ទៃ​បាន​ឲ្យដឹងថា នៅប៉ុន្មានថ្ងៃនេះ មានករណីបន្លំលួចគ្រប់គ្រងគណនីបណ្តាញទំនាក់ទំនងសង្គម តួយ៉ាងដូចជាកម្មវិធី WhatsApp Telegram ឬកម្មវិធី Facebook ជាដើម។ បន្ទាប់ពីការសិក្សាស្រាវជ្រាវលើសេចក្តីរាយការណ៍របស់ជនរងគ្រោះ ក្រុមការងារបច្ចេកទេស បានរកឃើញថា​ ករណីលួចគណនីភាគច្រើនបង្កឡើងដោយសារការប្រើប្រាស់ល្បិចបន្លំ ច្រើនជាងការលួចដោយប្រើប្រាស់បច្ចេកទេសចម្លងមេរោគ។

បណ្តាញសង្គម

ដំណើរការនៃការលួចគ្រប់គ្រងគណនី គឺមានដូចជា៖

– ឧក្រិដ្ឋជនធ្វើការ Login ចូលកម្មវិធី WhatsApp ឬកម្មវិធី Telegram ដោយប្រើប្រាស់លេខទូរស័ព្ទជនរងគ្រោះ (ចំពោះកម្មវិធី Facebook ប្រើប្រាស់តួនាទី Reset Password ជាមួយលេខទូរស័ព្ទ ឬឈ្មោះ Username របស់ជនរងគ្រោះ)

– ក្រុមហ៊ុន WhatsApp Telegram ឬ Facebook នឹងធ្វើការបញ្ជូនលេខកូដ PIN តាមរយៈសារ SMS ទៅកាន់លេខទូរស័ព្ទរបស់ជនរងគ្រោះ

– ឧក្រិដ្ឋជនប្រើប្រាស់បច្ចេកទេសវិស្វកម្មបណ្តាញសង្គម (Social Engineering) ដោយធ្វើការទាក់ទងទៅកាន់ជនរងគ្រោះ តាមរយៈសារអេឡិចត្រូនិក ដើម្បីលួងលោមជនរងគ្រោះផ្តល់លេខកូដ PIN (ឧទាហរណ៍៖ ប្រាប់ជនរងគ្រោះថាខ្លួនច្រឡំផ្ញើលេខកូដ និងអង្វរជនរងគ្រោះផ្ញើជូនខ្លួនវិញ ព្រោះលេខកូដនេះត្រូវការបន្ទាន់បំផុត)

– បន្ទាប់ពីទទួលបានលេខកូដ PIN ឧក្រិដ្ឋជនវាយបញ្ចូលលេខកូដនោះដើម្បីធ្វើការផ្ទៀងផ្ទាត់គណនី និងដំណើរការចូលកាន់គណនីកម្មវិធី WhatsApp Telegram ឬកម្មវិធី Facebook បានជោគជ័យ

– ដើម្បីទទួលអាចគ្រប់គ្រងគណនីរបស់ជនរងគ្រោះកាន់តែរឹងមាំ ឧក្រិដ្ឋជននឹងធ្វើការផ្លាស់ប្តូរការកំណត់ (Settings) តួនាទីមួយចំនួន ដូចជា៖ បន្ថែមប្រព័ន្ធសុវត្ថិភាពដោយប្រើលេខកូដ Step Two Verification ឬផ្លាស់ប្តូរព័ត៌មានផ្ទៀងផ្ទាត់របស់គណនីជនរងគ្រោះ ដោយដាក់ព័ត៌មានរបស់ខ្លួនជំនួយវិញជាដើម។

(សេចក្តីបញ្ជាក់បន្ថែម៖ មានករណីមួយចំនួន ឧក្រិដ្ឋជនធ្វើការបន្លំលួចលេខសម្ងាត់តែម្តង ដោយប្រើប្រាស់បច្ចេកទេសវិស្វកម្មបណ្តាញសង្គម Phishing)

សេចក្តីណែនាំ៖

អាស្រ័យហេតុនេះនាយកដ្ឋានព័ត៌មានវិទ្យា សូមក្រើនរំលឹកបងប្អូនពលរដ្ឋទាំងអស់ ដែលប្រើប្រាស់កម្មវិធីបណ្តាញទំនាក់ទំនងសង្គម ឬមានគណនីអ៊ីនធឺណេត សូមអនុវត្តវិធីសាស្រ្តការពារសុវត្ថិភាពមួយចំនួនដូចខាងក្រោម៖

– ត្រូវជ្រើសរើសប្រើប្រាស់លេខសម្ងាត់ណាដែលពិបាកទស្សន៍ទាយ (ហាមប្រើប្រាស់លេខសម្ងាត់ជា៖ លេខទូរស័ព្ទ ថ្ងៃខែឆ្នាំកំណើត ឬឈ្មោះខ្លួនឯង។ល។)

– ត្រូវរក្សាលេខសម្ងាត់គណនីឲ្យមានសុវត្ថិភាព និងមិនត្រូវធ្វើការចែករំលែកលេខសម្ងាត់ឲ្យអ្នកណាម្នាក់ជាដាច់ខាត ទោះបីជននោះអះអាងថាជាតំណាងក្រុមហ៊ុនផ្គត់ផ្គង់សេវាណាមួយក៏ដោយ

– ត្រូវប្រុងប្រយ័ត្នក្នុងការប្រើប្រាស់ និងរក្សាការពារលេខកូដ PIN ឲ្យបានត្រឹមត្រូវ (គួរបិទមិនឲ្យបង្ហាញលើអេក្រង់ទូរស័ព្ទពេលទទួលបានសារចូលក្នុងទូរស័ព្ទ) ជាពិសេសមិនត្រូវចែករំលែកលេខកូដ PIN ទៅអ្នកដទៃជាដាច់ខាត

– ត្រូវដំឡើងតួនាទី Step Two Verification លើគណនីកម្មវិធីអ៊ីនធឺណេត -ល- ៕

Advertisement
ក្នុងស្រុក7 ម៉ោង ago

រដ្ឋបាលខេត្តព្រះសីហនុ បានសម្រេចយកសាលាបឋមសិក្សា និង អនុវិទ្យាល័យ តេជោ សែន កម្មករ សំរាប់ចាក់វ៉ាក់សាំង ជូនមន្ត្រីរាជការ ជួរមុខ

ក្នុងស្រុក12 ម៉ោង ago

ក្រសួងបរិស្ថានថា ១សប្ដាហ៍សាអន្ទាក់បានជិត៥រយ ពីដែនជម្រកសត្វព្រៃស្រែពក

ក្នុងស្រុក14 ម៉ោង ago

យប់មិញ ក្រុមគ្រូពេទ្យ​ចុះ​ទៅ​យក​មនុស្ស​២នាក់ទាំងយប់នៅក្បែរអាងទឹកអូឡាំពិក ក្រោយ​រកឃើញ​វិជ្ជមានកូវីដ​១៩

ក្នុងស្រុក15 ម៉ោង ago

២១នាក់ថែមទៀតឆ្លង​កូវីដ១៩​ក្នុង​សហគមន៍, នៅភ្នំពេញ១១នាក់ និង​ខេត្តព្រះសីហនុ ១០នាក់

ក្នុងស្រុក1 ថ្ងៃ ago

បុរសសន្តិសុខដែលជួយ​ស្រ្តីជនជាតិចិនចេញពីកន្លែងធ្វើចត្តាឡីស័ក បង្ក​ឲ្យ​កើត​មាន​ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ត្រូវ​បញ្ជូន​ទៅអគ្គស្នងការនគរបាលជាតិ