Connect with us

Hi, what are you looking for?

សេដ្ឋកិច្ច

ដឹងអត់ថា ព្រលានយន្តហោះថ្នាក់តំបន់នៅ​ខេត្ត​មណ្ឌល​គិរី ចំណាយសាងសង់​អស់ប៉ុន្មាន?

Turbo prop planes will be able to service the Mondulkiri domestic airport. Supplied

(ភ្នំពេញ) – កាលពីពេលថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេច​អនុម័តជាគោលការណ៍ លើការសាងសង់​ព្រលានយន្តហោះកម្រិតតំបន់​នៅខេត្តមណ្ឌលគិរី ដោយសម្រេចជ្រើសយកយន្តការភាពជាដៃគូរវាងរដ្ឋ និងឯកជន។

ក្នុងនោះ ក្រុមហ៊ុន Powerchina International Group ត្រូវ​បានជ្រើសរើសជាដៃគូចូលរួមក្នុងគម្រោងសិក្សាទៅលើការសាងសង់ព្រលានយន្តហោះថ្មីនេះ។

តាម​លោក ស៊ីន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរស៊ីវិល​ ថា គម្រោងសិក្សាអំពីលទ្ធភាពនៃការសាងសង់ព្រលានយន្តហោះថ្មីនេះជិតចប់ហើយ ដោយតាមការប៉ាន់ប្រមាណពីតម្លៃត្រួសៗនៃការសាងសង់ព្រលានថ្មីនេះ អាចនឹងត្រូវចំណាយថវិកាប្រមាណ ១០០ លានដុល្លារ ដែលជាអាកាសយានដ្ឋានលំដាប់ 4C។​

សួរថា តើ​គម្រោង​សង់ព្រលានយន្តហោះនេះ អាចនឹង​ចាប់​ផ្តើម​នៅ​ពេលណា? លោក ស៊ីន ចាន់សិរីវុត្ថា បានបញ្ជាក់ថា បច្ចុប្បន្នអាកាសចរស៊ីវិល ត្រូវធ្វើការពិភាក្សា នឹង ពិគ្រោះយោបល់អំពីនិតិវិធី ដែលត្រូវធ្វើ ហើយនឹងត្រូវការចំណាយពេល៦ ទៅ ៨ខែ ទើបដឹងថា តើរដ្ឋាភិបាលអាចចាប់ផ្តើមគម្រោងនៅពេលណា។

គួរ​បញ្ជាក់ដែរថា ឆ្នាំពី​មុន​នេះ អាជ្ញាធរខេត្តមណ្ឌល​គិរី​បានត្រៀមដីប្រមាណ ៦០០ ហិចតា សម្រាប់សាងសង់ព្រលានយន្តហោះថ្មី ដោយ​ដីនោះ​មានចម្ងាយប្រមាណ ២០ គីឡូម៉ែត្រពីក្រុងសែនមនោរម្យ ហើយទីតាំងព្រលានចាស់ត្រូវអភិវឌ្ឍទៅជាសួនសាធរណៈ៕

Advertisement
Advertisement