Connect with us

Hi, what are you looking for?

ក្នុងស្រុក

មនុស្ស៣នាក់ត្រូវឃាត់ខ្លួននៅខេត្ត​ព្រះសីហនុ ក្រោយ​រកឃើញ​គ្រឿងញៀន៤០កញ្ចប់

ព្រះសីហនុ – មនុស្សចំនួន ៣ នាក់ ដែល​ក្នុង​នោះ​មាន​ស្រ្តីម្នាក់ផង ត្រូវសមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួនកាលពីយប់ថ្ងៃទី១៩ ខែមករា ឆ្នាំ​២០២១ បន្ទាប់ពី​រកឃើញ​​គ្រឿងញៀនជាច្រើនកញ្ចប់។

លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុឲ្យដឹងថា នៅយប់ថ្ងៃទី ​១៩​ ខែ មករា​ ឆ្នាំ​ ២០២១​ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ​បានឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ ពាក់ពន្ធ័បទល្មើសគ្រឿងញៀននៅក្រុម​ ១៩​ ភូមិ​ ៤​ សង្កាត់​លេខ​ ​៤ ក្រុង/ខេត្តព្រះសីហនុ​ ។

ក្នុងនោះ ជនសង្ស័យទី១ ឈ្មោះ​ ធី​ រ៉ាវីត​ ភេទ​ប្រុស ​មានមុខរបរ​មិនពិតប្រាកដ របស់នៅក្រុម​ ១​៩ ភូមិ​ ៤​ សង្កាត់​ ​៤​ ក្រុង/ខេត្តព្រះសីហនុ, ទី២ ឈ្មោះ​ ធី​ រ៉ាវុធ​ ភេទប្រុស​ មុខរបរ​មិនពិតប្រាកដ​ រស់នៅក្រុម​ ១​៩ ភូមិ​ ៤​ សង្កាត់​ ​៤​ ក្រុង/ខេត្តព្រះសីហនុ និងទី៣ ​ឈ្មោះ​ ម៉ា​ ស្រស់​ ភេទស្រី​ មុខរបរ​ខារ៉ាអូខេ​ មានទីលំនៅក្រុម​ ១​៩ ភូមិ​ ៤​ សង្កាត់​ ​៤​ ក្រុង/ខេត្តព្រះសីហនុ ។

ចំណែកវត្ថុតាងដែលដកហូតបានរួមមាន ៖ ម្សៅក្រាម​ព៌ណសថ្លា​ សង្ស័យសារធាតុញៀន​ ៤១​ កញ្ចប់ធំ, ជញ្ជីងសម្រាប់​ថ្លឹងគ្រឿងញៀន​ ចំនួន​ ០១​ គ្រឿង​-ថង់វិចខ្ចប់​ មួយចំនួន។

​បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ដេីម្បីធ្វេីការសាកសួរ​ និង​ ចាត់ការតាមផ្លូវច្បាប់៕

Advertisement
Advertisement