Connect with us

Hi, what are you looking for?

ក្នុងស្រុក

ស្នងការរងខេត្តកណ្តាលមួយរូប ត្រូវ​សម្តេច ស ខេង ធ្វើការព្រមាន

ភ្នំពេញ – លោកឧត្តម​សេនីយ៍ត្រី អុល ប៊ុណ្ណា អត្តលេខ ៦១៧៤៣ ជា​ស្នងការ​រង នៃស្នងការដ្ឋាននគរបាល​ខេត្ត​កណ្តាល ត្រូវ​បាន​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួងមហាផ្ទៃ ធ្វើ​លិខិត​ព្រមានជា​លើកទី១ ក្រោយ​ពី​ស្នងការរងរូបនេះ បាន​ល្មើស​នឹង​វិន័យ​របស់​កងកម្លាំង​នគរបាល​ជាតិ។

តើលោក​ស្នងការរងរូបនេះ​ល្មើស​នឹងវិន័យអ្វីនោះ មិន​មាន​ការ​បញ្ជាក់ទេ ប៉ុន្តែ​សម្តេច​ក្រឡាហោម បាន​ប្រាប់​ឲ្យ​សាមីខ្លួន​ត្រូវ​កែប្រែ​នូវ​កំហុស​ឆ្គងឲ្យ​បាន​ត្រឹម​ត្រូវ ហើយ​ក្នុង​ករណីនៅ​តែ​ប្រព្រឹត្ត​ផ្ទុយ​ពី​ការ​ណែនាំទៀតនោះ នឹង​ចាត់វិធានការ​តាមវិន័យ​របស់​កងកម្លាំង​នគរបាលជាតិ៕

Advertisement
Advertisement