Connect with us

Hi, what are you looking for?

Uncategorized

ជនសង្ស័យប្រុសស្រី៣នាក់ ត្រូវបានឃាត់ខ្លួនពាក់ព័ន្ធករណីគ្រឿងញៀន

(ខេត្តព្រះសីហនុ)៖ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ នៅយប់ ថ្ងៃទី១៩​ ខែមករា​ ឆ្នាំ​២០២១​ បានឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ ពាក់ពន្ធ័បទល្មើសគ្រឿងញៀននៅក្រុម​១៩​ ភូមិ​៤​ សង្កាត់​លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ​ ។

សមត្ថកិច្ចបានបញ្ជាក់ថាជនសង្ស័យរួមមាន៖

ទី១-ឈ្មោះ​ ធី​ រ៉ាវីត​ ភេទប្រុស​ ឆ្នាំកំណេីត​ ២០០៣​ ជនជាតិខ្មែរ​ មុខរបរ​មិនពិតប្រាកដ ទីលំនៅបច្ចុប្បន្ន​ក្រុម​១​៩ ភូមិ​ ៤​ សង្កាត់លេខ៤​ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។

ទី២-ឈ្មោះ​ ធី​ រ៉ាវុធ​ ភេទប្រុស​ ឆ្នាំកំណេីត​ ១៩៩៨​ ជនជាតិខ្មែរ​ មុខរបរ​មិនពិតប្រាកដ​ ទីលំនៅបច្ចុប្បន្ន​ក្រុម​១​៩ ភូមិ​ ៤​ សង្កាត់លេខ៤​ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។

ទី៣-ឈ្មោះ​ ម៉ា​ ស្រស់​ ភេទស្រី​ ឆ្នាំកំណេីត​ ២០០២​ ជនជាតិខ្មែរ​ មុខរបរ​ខារ៉ាអូខេ​ ទីលំនៅបច្ចុប្បន្ន​ក្រុម​១​៩ ភូមិ​៤​ សង្កាត់លេខ៤​ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។

នៅក្នុងប្រតិបត្តិការ ខាងលើសមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន​៖ ម្សៅក្រាម​ព៌ណសថ្លា​ សង្ស័យសារធាតុញៀន​ ៤១​ កញ្ចប់ធំ, ទូរសព្ទ័​ ៣​គ្រឿង, ម៉ូតូ​ ២​គ្រឿង, ជញ្ជីងសម្រាប់​ថ្លឹងគ្រឿងញៀន​ ចំនួន​ ០១, ថង់វិចខ្ចប់​ មួយចំនួន។

បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ដេីម្បីធ្វេីការសាកសួរ​ និង​ ចាត់ការតាមផ្លូវច្បាប់ ៕

ដោយ នាគសមុទ្រ

Advertisement
Advertisement