Connect with us

បច្ចេកវិទ្យា

នគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា ប្រាប់​ឲ្យ​ប្រុងប្រយ័ត្ន​ចំពោះសារឈ្នះរង្វាន់តាមរយៈបណ្ដាញទំនាក់ទំនងសង្គម

Published

on

ភ្នំពេញ – នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃក្រសួងមហាផ្ទៃបានបញ្ជាក់ថា ក្នុងរយៈពេលថ្មីៗនេះ ខ្លួន​សង្កេតឃើញមានការកើនឡើងនូវការទទួលបានសារទាក់ទងនឹងការឈ្នះរង្វាន់តាមបណ្ដាញទំនាក់ទំនងសង្គមដូចជា Telegram និងហ្វេសប៊ុក។ ជាឧទាហរណ៍ មានអ្នកប្រើប្រាស់មួយចំនួនទទួលបានសារដែលមានខ្លឹមសារថា “ខ្ញុំទើបតែបានឈ្នះរង្វាន់ដោយឥតគិតថ្លៃមួយដោយគ្រាន់តែឆ្លើយសំណួរមួយចំនួន! អ្នកគប្បីធ្វើវាឥឡូវនេះ គឺមុនពេលដែលកម្មវិធីផ្ដល់រង្វាន់បានបញ្ចប់ទៅ!”។

បើតាមការស្រាវជ្រាវរបស់នាយកដ្ឋាន សារទាំងអស់នេះគឺជាសារបោកបញ្ឆោត ហើយវាគឺជាល្បិចរបស់ពួកក្រុមជនខិលខូចដើម្បីលួចប្រមូលយកទិន្នន័យរបស់អ្នកប្រើប្រាស់។ នៅពេលខ្លះទៀតនោះ ពួកគេនឹងទាមទារឱ្យលោកអ្នកធ្វើការបង់ប្រាក់បន្តិចបន្តួចដើម្បីឱ្យលោកអ្នកមានការជឿជាក់ ប៉ុន្តែនេះជាល្បិចដើម្បីបោកបញ្ឆោតយកប្រាក់កាស ឬដើម្បីលួចយកលេខប័ណ្ណឥណទានរបស់លោកអ្នកទៀតផង។

ការបោកបញ្ឆោតដោយអះអាងថា ឈ្នះរង្វាន់មានដូចជាកុំព្យូទ័រនិងទូរសព្ទដៃតាមរយៈកម្មវិធី Telegram ដែលមានឈ្មោះថា Classiscam បានរីករាលដាលយ៉ាងខ្លាំងនៅក្នុងសហរដ្ឋអាមេរិក និងប្រទេសមួយចំនួននៅក្នុងសហភាពអឺរ៉ុប ប៉ុន្តែល្បិចនៃការបោកបញ្ឆោតនេះត្រូវបានចាប់ផ្តើមឡើងនៅក្នុងប្រទេសរុស្ស៊ីកាលពីឆ្នាំ ២០១៩។ បច្ចុប្បន្នក្រុមអ្នកស្រាវជ្រាវបានប៉ាន់ប្រមាណថាមានជនខិលខូចចំនួន ៥ពាន់នាក់ដែលកំពុងតែប្រើប្រាស់វិធីនេះដើម្បីបោកបញ្ឆោតអ្នកប្រើប្រាស់។

នាយកដ្ឋានសូមណែនាំដល់អ្នកប្រើប្រាស់ទាំងអស់ កុំជឿលើការឈ្នះរង្វាន់ ដែលផ្សព្វផ្សាយតាមរយៈបណ្ដាញទំនាក់ទំនងសង្គមណាមួយនោះ ព្រោះភាគច្រើនវាគឺជាការបោកបញ្ឆោត។ សូមលោកអ្នកកុំចុចនៅលើតំណភ្ជាប់ ឬធ្វើការចែកចាយបន្ត ដែលនាំឱ្យខាតបង់ពេលវេលា ឬប្រាក់កាសរបស់លោកអ្នកតែប៉ុណ្ណោះ៕

Advertisement
ក្នុងស្រុក4 ម៉ោង ago

គ្រឿងចក្រ​កាយថ្ម​រអិល​ធ្លាក់ពីលើភ្នំ ស្លាប់​អ្នក​បើកម្នាក់​នៅ​កំពង់ស្ពឺ

ក្នុងស្រុក3 ម៉ោង ago

ល្ងាចមិញ ផ្ទះ២៧ខ្នង​នៅក្រុងសំរោង ខេត្ត​ឧត្តរមានជ័យ ត្រូវ​ខ្យល់កន្រ្តាក់​បំផ្លាញ

ក្នុងស្រុក6 ម៉ោង ago

រកឃើញ​អ្នក​ឆ្លងវីរុស​កូវីដ​១៩​ក្នុង​សហគមន៍២៤នាក់ និង​ជា​សះស្បើយ ៧នាក់

ក្នុងស្រុក4 ម៉ោង ago

សណ្ឋាគារ Great Duke ត្រូវ​ប្រើប្រាស់​ជាមន្ទីរពេទ្យ​ពិនិត្យ និងព្យាបាល​អ្នកជំងឺកូវីដ​១៩កម្រិតស្រាល ក្រសួងប្រាប់ពលរដ្ឋ​រស់​នៅ​ជុំវិញសណ្ឋាគារ​កុំ​មាន​ការភ័យខ្លាច

ក្នុងស្រុក4 ម៉ោង ago

មិនដឹងរឿងអី បុរស​ម្នាក់ចាក់​សាំង​ដុត​ខ្លួនឯង ផ្អើល​ទាំង​ព្រឹក​!