Connect with us

Hi, what are you looking for?

សេដ្ឋកិច្ច

ឆ្នាំ២០២០ ភ្ញៀវទេសចរអន្តរជាតិធ្លាក់ចុះ ៨០% ខណៈភ្ញៀវទេសចរផ្ទៃក្នុងថយចុះ ២០%

សៀមរាប – ដោយសារជួបនូវវិបត្តិជំងឺកូវីដ-១៩ នៅ​ក្នុង​ឆ្នាំ​២០២០កន្លងទៅនេះ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិតែ ១.៣១ លាននាក់ប៉ុណ្ណោះ ដោយមានការថយចុះប្រមាណ ៨០% និងទទួលបានភ្ញៀវទេសចរផ្ទៃក្នុងប្រមាណ ៩ លាននាក់ ថយចុះ ២០% ធៀបនឹងឆ្នាំ២០១៩។

លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍

ទោះជាយ៉ាងណា បើ​តាម​ការ​ថ្លែង​របស់ លោក​ ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ថា និន្នាការនេះបានជួយទ្រទ្រង់វិស័យទេសចរណ៍កម្ពុជាមួយផ្នែក ពិសេសបានជួយឲ្យមូលដ្ឋានអាជីវកម្មទេសចរណ៍មួយចំនួនបើកដំណើរការឡើងវិញ ស្របតាមវិធានសុវត្ថិភាពទេសចរណ៍ និងបានបង្កើតប្រាក់ចំណូលដោយផ្ទាល់ជូនប្រជាពលរដ្ឋមូលដ្ឋានផងដែរ។

សូមបញ្ជាក់ថា វិបត្តិនៃជំងឺកូវីដ-១៩ បានបង្កផលប៉ះពាល់ធ្ងន់ធ្ងរជាសកល ទាំងអាយុជីវិរបស់មនុស្សជាតិ វិបត្តិសង្គម និងសេដ្ឋកិច្ចរបស់ពិភពលោក ក្នុងនោះប្រទេសកម្ពុជាក៏រងផលប៉ះពាល់ធ្ងន់ធ្ងរផងដែរ។ ក្រៅពីបង្កការឆ្លងរីករាលដាលដល់ប្រជាពលរដ្ឋ ផលប៉ះពាល់នៃជំងឺនេះក៏បង្កជាវិបត្តិដល់វិស័យមួយចំនួនផងដែរ ពិសេសគឺវិស័យការងារ និងវិស័យទេសចរណ៍ ដែលរងផលប៉ះពាល់ធ្ងន់ជាងគេ៕

Advertisement
Advertisement