Connect with us

Hi, what are you looking for?

សេដ្ឋកិច្ច

ព្រលានយន្តហោះតារាសាគរនឹងបើកដំណើរការនៅដើមត្រីមាសទី៣ឆ្នាំនេះ

គម្រោងព្រលានយន្តហោះខេត្តកោះកុង

ភ្នំពេញ – តាមការ​បញ្ជាក់របស់​មន្រ្តីជាន់ខ្ពស់​អាកាសចរណ៍​ស៊ីវិលថា ព្រលានយន្តហោះតារាសាគរ ខេត្តកោះកុង នឹងអាចបើកដំណើរការនៅកំឡុងខែកក្កដា ឬខែសីហាខាងមុខនេះ បន្ទាប់ពីព្រលាននេះបានបំពេញតាមនិតិវិធីរួចរាល់។

គម្រោងព្រលានយន្តហោះខេត្តកោះកុង

លោកស៊ិន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ នៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានឲ្យដឹងថា ព្រលានយន្តហោះអន្តរជាតិនេះ អាចមានសមត្ថភាពចុះចតយន្តហោះប្រភេទ Boing 757 និងប្រភេទBoing 777 ដែលអាចផ្ទុកអ្នកដំណើរបានចន្លោះពី៣៥០ ទៅ ៤០០នាក់ ព្រោះវាជាព្រលានយន្តហោះប្រភេទ 4E កម្រិតអន្តរជាតិ ។

តាមការបញ្ជាក់របស់លោក ស៊ិន ចាន់សិរីវុត្ថា “ព្រលាននេះទាក់ទាញការចុះចត របស់ក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិច្រើនបែបណា វាអាស្រ័យលើការធ្វើទីផ្សាររបស់ក្រុមហ៊ុន និងស្ថានភាពជំងឺកូវីដ១៩បញ្ចប់” ។

តែបើតាមលោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា ថា នៅពេលព្រលាននេះបើកដំណើរការ និងស្ថានភាពសេដ្ឋកិច្ចល្អឡើងវិញ ហើយអ្នកដំណើរ​ទូទាំងពិភពលោកអាចធ្វើដំណើរបាន លោកស្រីជឿថាព្រលាននេះនឹងអាចទាក់ទាញក្រុមហ៊ុនអាកាសចរណ៍នានាចុះចតច្រើនមិនខាន ដោយសារខេត្តកោះកុង ជាខេត្តមានសក្តានុពលបំផុតលើវិស័យទេសចរណ៍ធម្មជាតិ៕

ប្រភព៖ propertyarea.asia

Advertisement
Advertisement