Connect with us

Hi, what are you looking for?

ក្នុងស្រុក

ផ្លូវ ៣៤ខ្សែក្នុងខេត្តព្រះសីហនុ នឹងបញ្ចប់​ការ​ស្ថាបនា​នៅចុងខែមីនា

គម្រោងស្ថាបនាផ្លូវនៅខេត្តព្រះសីហនុ

ព្រះសីហនុ – ឯកឧត្តម យស់ ឆោមណារ៉ាឌី អនុរដ្ឋលេខាធិការក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ និងឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ នៅរសៀល ទី០២ ខែកុម្ភៈ ឆ្នាំ២០២១ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តការងាររបស់ក្រុមហ៊ុនកសាងផ្លូវ ៣៤ខ្សែក្នុងខេត្តព្រះសីហនុ ដោយមានការចូលរួមពី លោកអភិបាលក្រុង លោកនាយករដ្ឋបាលសាលាខេត្ត ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធផងដែរ។

ក្នុងកិច្ចប្រជុំពិភាក្សាត្រួតពិនិត្យវឌ្ឍនភាពនៃការស្ថាបនាផ្លូវ បន្ទប់ទឹកសាធារណៈ អាងប្រព្រឹត្តកម្ម ការអ៊ុតបេទីម ការបំពាក់អំពូលបំភ្លឺផ្លូវ បំពាក់កាំមេរ៉ាសុវត្ថិភាព ការគូសគំនូរចរាចរណ៍ បំពាក់ភ្លើងចរាចរណ៍ នៅលើដងផ្លូវទាំង ៣៤ខ្សែ ក្នុងខេត្តព្រះសីហនុ ក្រុមហ៊ុន នី មួយៗបានសន្យាពន្លឿនសកម្មភាពការងាររបស់ខ្លួនឱ្យរួចរាល់ត្រឹមថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ ដោយឡែកការងារគូសគំនូសចរាចរណ៍គ្រោងបញ្ចប់ការងាររបស់ខ្លួននៅចុងខែមីនាខាងមុខ ។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម គួច ចំរើន អភិបាលខេត្ត បានជម្រុញឱ្យក្រុមហ៊ុននីមួយៗបង្កើនការងារឱ្យបានទ្វេដង ដើម្បីធ្វើយ៉ាងណាឱ្យការងារដែលនៅសេសសល់ត្រូវបញ្ចប់នៅចុងខែមីនា ឆ្នាំ២០២១ខាងមុខ ដើម្បីរៀបចំសម្ពោធដាក់ឱ្យប្រើប្រាស់ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ក្នុងខែមេសា ឆ្នាំ២០២១ ៕

_

_

_

_

_

_

ដោយ នាគសមុទ្រ

 

Advertisement
Advertisement