Connect with us

Hi, what are you looking for?

ក្នុងស្រុក

សមត្ថកិច្ចឃាត់ខ្លួនអ្នកចែកចាយនំម៉ាក Nabati ខុសច្បាប់នៅខេត្តតាកែវ

តាកែវ – កាលពីរសៀលថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២១ ដោយ​មាន​ការ​សម្របសម្រួលនីតិវិធីពីលោក ជីវ ចាន់តារា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ , លោក ទេព មុនិន្ទ ព្រះរាជអាជ្ញារង ព្រមទាំង លោក ម៉ាត់ យូសុះ ប្រធានការរិយាល័យប្រឆាំងបទល្មើសកម្មសិទ្ធបញ្ញា នៃនាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ និងតំណាំងក្រុមហ៊ុនហេង ឌេរី ឌីស្ទ្រីប៊្យូធ័ បានចុះបង្រ្កាបការចែកចាយនំម៉ាក Nabati ក្លែងក្លាយនៅចំណុចផ្លូវជាតិលេខ២ ស្ថិតនៅក្នុងសង្កាត់រកាក្រៅ ក្រុងដូនកែវ។

ក្នុងការ​បង្រ្កាបនោះ សមត្ថកិច្ច​បានធ្វើ​ការ​ឃាត់ខ្លួនមនុស្សចំនួន ២នាក់ រួមនិងភស្តុតាងជានំក្លែងក្លាយដែលកំពុងតែធ្វើសកម្មភាពចែកចាយមួយចំនួនផងដែរ៕

Advertisement
Advertisement