Connect with us

Hi, what are you looking for?

ក្នុងស្រុក

កសិដ្ឋានចិញ្ចឹមទារនៅស្រុកអង្គរបូរីដែលអាជ្ញាធរជូនដំណឹង​ឲ្យ​រុះរើ មកទល់ពេលនេះមិនព្រមរុះរើ ដោយ​អាង​ក្រុមប្រឹក្សា​ស្រុកម្នាក់​នៅពីក្រោយខ្នង

កសិដ្ឋានចិញ្ចឹមទាដែលរងការចោទប្រកាន់

តាកែវ – តាមសេចក្តីរាយការណ៍​របស់ប្រជាពលរដ្ឋ​បាន​ឲ្យដឹងថា ទីតាំងចិញ្ចឹមទារដែលរងការរិះគន់ពីប្រជាពលរដ្ឋ​ស្ថិត​នៅ​ក្នុងភូមិ​​រំលក ឃុំបាស្រែ ស្រុកអង្គរបូរីនោះ មក​ទល់នឹងពេលនេះ នៅ​មិន​ទាន់បានរុះរើ​នៅ​ឡើយទេ។

កសិដ្ឋានចិញ្ចឹមទាដែលរងការចោទប្រកាន់

អាជ្ញាធរស្រុកអង្គរបូរី កាលពីពាក់កណ្តាលខែធ្នូ ឆ្នាំ​២០២០ បានជូនដំណឹង​ទៅ​ដល់ម្ចាស់កសិដ្ឋាន ដែលមានឈ្មោះ ប៉ុល សំអាត ឲ្យ​បញ្ឈប់​ការ​ចិញ្ចឹម​ទា​នៅ​ទីតាំង​ដែលមាន​ផលប៉ះពាល់ស្ថិត​ក្នុង​ភូមិ​រំលកនោះ យ៉ាងយូរ​ត្រឹម​បំណាច់ខែមករា ឆ្នាំ​២០២១, តែមកទល់ពេលនេះ ម្ចាស់ទីតាំងមិនបានរុះរើឡើយ ហើយ​បើតាម​ប្រភពខ្លះថា ការ​ដែល​ម្ចាស់កសិដ្ឋានចិញ្ចឹមទានេះមិនរុះរើ ក៏​ព្រោះតែគេអាងមានលោក ខាន់ អ៊ីម សាមជិកក្រុមប្រឹក្សា​ស្រុកអង្គរបូរី នៅពីក្រោយខ្នង។

យ៉ាងណាក៏ដោយ គេរំពឹងថា អាជ្ញាធរ​ស្រុកអង្គរបូរី នឹង​អនុវត្ត​សេចក្តីជូនដំណឹង​របស់​ខ្លួន​ឲ្យ​មានប្រសិទ្ធភាព។

គួរបញ្ជាក់ដែរថា ទីតាំងចិញ្ចឹមទារបស់ឈ្មោះ ប៉ុល សំអាត ស្ថិត​នៅ​ភូមិ​រំលក ឃុំបាស្រែ ស្រុកអង្គរបូរី ត្រូវ​បាន​ប្រជាពលរដ្ឋ​រស់​នៅ​ក្នុង​ភូមិ​ប្តឹងតវ៉ាទៅកាន់អាជ្ញាធរ កាលពីពាក់កណ្តាលឆ្នាំ​២០២០ ព្រោះតែ​វាស្ថិត​នៅ​ក្បែរ​ភូមិ និង​សាលារៀន ដែល​វាជះក្លិន និង​ប៉ះពាល់​ដល់បរិស្ថាន ព្រមទាំងដំណាំរបស់ប្រជាពលរដ្ឋ, ក្រោយពីមានការតវ៉ានោះមិន​បានប៉ុន្មានផង ឈ្មួញឈ្មោះ ប៉ុល សំអាត ក៏​បាន​ដឹកទាប្រមាណ២ពាន់ក្បាលមកដាក់នៅទីតាំងនោះ ទោះអាជ្ញាធរឃុំ​មិន​ឯកភាពក៏ដោយ។ យ៉ាងណាក៏ដោយ ក្រោយ​មក​ ទើបអាជ្ញាធរ​ស្រុកអង្គរបូរីបានចុះមកពិនិត្យ និងធ្វើការហាមឃាត់ ដោយ​ដាក់ឱសានុវាទ​ឲ្យ​ម្ចាស់កសិដ្ឋានផ្លាស់ប្តូរទីតាំង​ឲ្យ​រួចរាល់នៅ​បំណាច់​ខែមករា ឆ្នាំ​២០២១៕

Advertisement
Advertisement