Connect with us

Hi, what are you looking for?

ក្នុងស្រុក

បញ្ជូនជនសង្ស័យ ៤នាក់ទៅសាលាដំបូងខេត្ត ពាក់ព័ន្ធករណី ហិង្សាដោយចេតនា ករណីប្រើប្រាស់អាវុធដោយខុសច្បាប់ និងករណីគំរាមកំហែងថានិងសម្លាប់

ព្រះសីហនុ៖ កម្លាំងការិយាល័យព្រហ្មទណ្ឌ មន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថខេត្តព្រះសីហនុ នៅរសៀល ថ្ងៃទី៤ ខែកុម្ភ: ឆ្នាំ២០២១ បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យចំនួន ០៤នាក់ រួមនឹងវត្ថុតាង ទៅអយ្យការអមសាលាដំបូងខេត្ត ពាក់ព័ន្ធករណី ហិង្សាដោយចេតនា ករណីប្រើប្រាស់អាវុធដោយខុសច្បាប់ និងករណីគំរាមកំហែងថានិងសម្លាប់ ប្រព្រឹត្តិនៅចំណុចភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យរួមមាន៖ ឈ្មោះ គុយ ស៊ុន ភេទប្រុស អាយុ៥៣ឆ្នាំ ជនជាតិខ្មែរ, ឈ្មោះ ស៊ាង វណ្ណី ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរ គ្រូបង្រៀន, ឈ្មោះ ថឿន សុថួន ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ បើកបរ, ឈ្មោះ ហម រ៉ា ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករវាយថ្ម។

វត្ថុតាងដែលសមត្ថកិច្ចបានដកហូតរួមមាន៖ រថយន្តម៉ាកស៊ីណា ពណ៌ត្រេអ៉ី ពាក់ស្លាកលេខ ខ.ម ចំនួន ០១គ្រឿង, ប័ណ្ណសំគាល់យានយន្តចំនួន ០១សន្លឹក, ម៉ូតូចំនួន ០៣គ្រឿង, ទូរស័ព្ទដៃ ចំនួន ០៣គ្រឿង, អាវុធខ្លី ម៉ាក K៥៤ ចំនួន០១ដើម , បង់០១, គ្រាប់០៨។

គួររម្លឹកផងដែរថា កាលពីថ្ងៃទី​០២​ ខែកុម្ភៈ​ ឆ្នាំ​២០២១​ កម្លាំងកងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ​ បានឃាត់ខ្លួនជនសង្ស័យចំនួន​១០​នាក់​ ពាក់ព័ន្ធករណីហិង្សាដោយចេតនា នៅតំបន់ពូយម៉ាចូវ​ ស្ថិតក្នុងភូមិគគីរ​ ឃុំបិតត្រាំង​ ស្រុកព្រៃ​នប់​ ខេត្តព្រះសីហនុ​ តាមបណ្ដឹងរបស់ឈ្មោះ ផល សុភ័ណ្ឌ ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរអ្នកយាមដីឲ្យក្រុមហ៊ុន ហ្វូហាយ បច្ចុប្បន្នស្នាក់នៅ ភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ព្រោះតែ​មាន​ការ​ប៉ះទង្គិច​គ្នា​ បន្ទាប់ពី​តុលាការ​បានចុះ​ផ្សព្វផ្សាយ​ដីកាសម្រេចចាត់ចែងជាបណ្តោះអាសន្ន លេខ​ ៦០៤ ត.រ/២០ ចុះថ្ងៃទី​០៩ ខែ​កញ្ញា​ ឆ្នាំ​២០២០ ដឹកនាំ​ដោយ​ឯកឧត្តម កោ វណ្ឌី ចៅក្រមនៃសាលាដំបូងខេត្តព្រះសីហនុ ដោយយោងតាមមាត្រា ៥៣០ , ៥៣៩ និងមាត្រាពាក់ព័ន្ធនៃក្រមនីតិវិធីរដ្ឋប្បវេណី។

ហើយបន្ទាប់ពីសមត្ថកិច្ចបានធ្វើសាកសួរជនសង្ស័យទាំង ១០នាក់តាមនិតិវីធីរួចមក ក៏បានដោះលែងជនសង្ស័យចំនួន ៦នាក់វិញព្រោះមិនមានការពាក់ព័ន្ធ៕

 

ដោយ នាគសមុទ្រ

 

 

Advertisement
Advertisement