Connect with us

Hi, what are you looking for?

ក្នុងស្រុក

នគរបាល​​ការពារ​ព្រំដែន ជាង៥​ពាន់​នាក់ នឹងទទួលបានការចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩

ប៉ូលិសព្រំដែនកំពុងដើរល្បាតនៅតាមព្រំដែន

ភ្នំពេញ – កងកម្លាំង​នគរបាល​វរ​សេនា​តូច​ការពារ​ព្រំដែន​គោក​-​ទឹក ជាង ៥​ពាន់​នាក់ នឹង​ទទួលបាន​ការ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩ ។ ការ​ទទួលបាននេះ គឺក្រោយ​ពីមាន​ការ​សម្រេច​យល់ព្រមពីសម្តេចតេជោ ហ៊ុន សែន បន្ទាប់ពីមានសំណើ​របស់លោកនាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ។

ក្នុងលិខិតចុះថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ​២០២១ ផ្ញើជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី លោកនាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន បាន​ជម្រាបជូន​សម្តេច​តេ​ជោថា “អនុវត្តតាម​អនុ​សាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេ​ជោ ដែល​ផ្តល់​អាទិភាព​ដល់​កងកម្លាំង​ជួរមុខ​ដើម្បី​ទទួលបាន​នូវ​វ៉ាក់សាំង​ការពារ Covid-19 នោះ អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ​បាន​ពិចារណា និង​គោរព​ស្នើសុំ​សម្តេច​តេ​ជោ មេត្តា​អនុញ្ញាត​ដ៏​ខ្ពង់ខ្ពស់ ផ្តល់​ការចាក់​វ៉ាក់សាំង​ការពារ Covid-19 ដល់​កងកម្លាំង​នគរបាល​វរ​សេនា​តូច​ការពារ​ព្រំដែន​​គោក​-​ទឹក ដែលមាន​ចំនួន​សរុប ៥.២២៨​នាក់ ក្នុងពេល ជាមួយគ្នា​នឹង​ការចាក់​វ៉ាក់សាំង​ដល់​កង​យោធ​ពល​ខេមរភូមិន្ទ​។ តាងនាម​កងកម្លាំង​នគរបាលជាតិ ជាពិសេស​កងកម្លាំង​នគរបាល​វរ​សេនា​តូច​ការពារ​ព្រំដែន​-​ទឹក សូម​គោរព​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ចំពោះ សម្តេច​តេ​ជោ ដែល​តែងតែ​យក​ចិត្តទុកដាក់​ដោះ​ស្រាយ​ការលំបាក រួមទាំង​សុខមាលភាព​របស់​កង​កម្លាំង​នគរបាលជាតិ​នៅ​ជួរមុខ”៕

Advertisement
Advertisement