Connect with us

Hi, what are you looking for?

ក្នុងស្រុក

ជនសង្ស័យចំនួន០១នាក់ ត្រូវបានឃាត់ខ្លួន ពាក់ពន្ធ័ករណីគ្រឿងញៀន

ព្រះសីហនុ៖ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ កាលពីយប់ថ្ងៃទី៤​ ខែកុម្ភៈ ឆ្នាំ​២០២១​ ​បានឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ពាក់ពន្ធ័ករណីគ្រឿងញៀន​​ ស្ថិតនៅក្រុម​១៧​ ភូមិ​៤​ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ​ ខេត្តព្រះសីហនុ ។

សមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យមានឈ្មោះ​ វ៉ាន់​ ស៉ីង​ ភេទប្រុស​ ឆ្នាំកំណេីត​២០០៣​ ជនជាតិ​ ខ្មែរ​ មុខរបរ​មិនពិតប្រាកដ ទីលំនៅបច្ចុប្បន្ន​មិនពិតប្រាកដ មានស្រុកកំណេីតនៅស្រុកសំពៅមាស​ ខេត្តពោធិសាត់។

នៅក្នុងប្រតិបត្តិការខាងលើ សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន​៖ ម្សៅក្រាម​ព៌ណសថ្លា​ សង្ស័យសារធាតុញៀនចំនួន ៦​កញ្ចប់។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ចកំពុងចាត់បន្តតាមនិតិវិធីច្បាប់៕

ដោយ នាគសមុទ្រ

 

 

Advertisement
Advertisement