Connect with us

Hi, what are you looking for?

ក្នុងស្រុក

ឃាត់ខ្លួនជនសង្ស័យចំនួន ៦នាក់ ពាក់ព័ន្ធករណីគ្រឿងញៀននៅស្រុកកំពង់សីលា

ព្រះសីហនុ៖ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកកំពង់សីលា កាលពីព្រឹក ថ្ងៃទី​០៦​ ខែកុម្ភៈ ឆ្នាំ២០២១ បានឃាត់ខ្លួនជនសង្ស័យបានចំនួន ៦នាក់ ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន នៅចំនុចភូមិក្រាំងអាត់ ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង ៦នាក់រួមមាន៖

១-ឈ្មោះ យូ សុះ ភេទប្រុស​ អាយុ ៣២ឆ្នាំ ជនជាតិខ្មែរឥស្លាម ទីលំនៅបច្ចុប្បន្នភូមិក្រាំងអាត់ ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ មុខរបរមិនពិតប្រាកដ។

២-ឈ្មោះ រឹម រី (ហៅញ៉ាញ់) ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរឥស្លាម មានទីលំនៅភូមិក្រាំងអាត់ ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ មុខរបរមិនពិតប្រាកដ។

៣-ឈ្មោះ ងួន ចាន់ដារ៉ា ភេទប្រុស​ អាយុ៣២ឆ្នាំ​ ជនជាតិខ្មែរ មានទីលំនៅភូមិចាំស្រី ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ មុខរបរមិនពិតប្រាកដ។

៤-ឈ្មោះ ហ៊ន ហុង ភេទប្រុស​ អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិថ្មី ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ មុខរបរមិនពិតប្រាកដ។

៥-ឈ្មោះ ឌុច ភារិន ភេទប្រុស​ អាយុ ៣៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិវាល ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ មុខរបរមិនពិតប្រាកដ។

៦-ឈ្មោះ ខេ ឆៃ ភេទប្រុស​ អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ៤​ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ មុខរបរមិនពិតប្រាកដ។

នៅពេលឃាត់ខ្លួនជនសង្ស័យ សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន៖ ម៉្សៅក្រាមសថ្លាសង្ស័យជាសារធាតុញៀនចំនួន​ ០៩កញ្ចប់, ទូរស័ព្ទដៃចំនួន​ ០៥គ្រឿង។

បច្ចុប្បន្នជនសង្ស័យខាងលើ រួមទាំងវត្ថុតាងត្រូវបានសមត្ថកិច្ចជំនាញកសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីចាត់ការបន្ត៕

ដោយ នាគសមុទ្រ

Advertisement
Advertisement