Connect with us

Hi, what are you looking for?

ក្នុងស្រុក

មេក្លោងជួញដូរគ្រឿងញៀនជាង១០០គីឡូក្រាម លួចរត់ក្រោយ​ពីមន្រ្តីពន្ធនាគារបញ្ជូនទៅព្យាបាលជំងឺ

មេក្លោងគ្រឿងញៀនជនជាតិចិន

ភ្នំពេញ – បើតាម​ការ​បញ្ជាក់របស់​លោកនាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិបាន​ឲ្យដឹងថា មេក្លោងជួញដូរគ្រឿងញៀនជនជាតិចិនម្នាក់ បានរត់គេចខ្លួន ពេលមន្ទីរពន្ធនាគារដឹកទៅព្យាបាល នៅមន្ទីរពេទ្យរុស្ស៊ី នៅយប់ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២១។

លោកថា ពេលនេះលោកបាន​បញ្ជាឲ្យកម្លាំងជំនាញបង្ក្រាបបទល្មើសគ្រឿនញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ សហការជាមួយជំនាញនៃស្នងការដ្ឋានគរបាលរាជធានីខេត្ត តាមចាប់ខ្លួនហើយ។

មេក្លោងជួញដូរគ្រឿងញៀនដែលរត់គេចខ្លួននេះ ត្រូវ​បាន​បញ្ជាក់ថា មានឈ្មោះ HE YI RI ភេទប្រុស កើតនៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ១៩៦៤ ត្រូវបានឃាត់ខ្លួនកាលពីថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២០ ជាមួយនឹងបក្ខពួករបស់គេជនជាតិចិន ៣នាក់ផ្សេងទៀត ដោយ​ពេលនោះ​សមត្ថកិច្ច​បានរឹបអូស​គ្រឿង​ញៀន​ប្រមាណជា ១គីឡូក្រាម៕

Advertisement
Advertisement