Connect with us

ជីវិតកម្សាន្ត

បុណ្យសមុទ្រ​នឹង​ត្រូវ​រៀបចំធ្វើឡើងវិញ​នៅ​ចុងឆ្នាំនេះ ក្រោយ​ខកខាន១ឆ្នាំ

Published

on

ព្រះសីហនុ – ក្រសួងទេសចរណ៍​បាន​ឲ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជាបានអនុញ្ញាតឲ្យ​រៀបចំពិធីបុណ្យសមុទ្រលើកទី៩ (ជុំទី៣) ឡើងវិញនៅចុងឆ្នាំ២០២១នេះនៅខេត្តព្រះសីហនុ ក្រោយលើកពេលមួយឆ្នាំនៅឆ្នាំ២០២០ ដោយសារតែរងផលប៉ះពាល់ខ្លាំងពីវិបត្តិជំងឺកូវីដ-១៩។

តាមការ​បញ្ជាក់របស់​ក្រសួងទេសចរណ៍ ពិធីបុណ្យសមុទ្រនៅឆ្នាំនេះ នឹងរៀបចំឲ្យ​កាន់តែពិសេសជាងឆ្នាំមុនៗ។

​អ្នកនាំពាក្យសាលាខេត្តព្រះសីហនុ​បានថ្លែងថា យោង​តាម​លទ្ធផលនៃកិច្ចប្រជុំកាលពីថ្ងៃទី៩ កុម្ភៈ បុណ្យ​សមុទ្រ​ឆ្នាំនេះ នឹងប្រារព្ធនៅឆ្នេរពយជំទាវម៉ៅ ចម្ងាយ ១៣ គីឡូម៉ែត្រនៅឆ្នេរព្រៃនប់ដែលក្រសួងទេសចរណ៍គ្រោងនឹងប្រែក្លាយជាតំបន់ទេសចរណ៍ពេញនិយមថ្មីនៅក្នុងខេត្ត។

យ៉ាងណាក៏ដោយ ក្នុង​កិច្ច​ប្រជុំនោះ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍​បានថ្លែងថា ទោះបីរាជរដ្ឋាភិបាលរៀបចំពិធីបុណ្យសមុទ្រលើកទី៩ ជុំទី៣ នេះក៏ពិតមែន ប៉ុន្តែគឺត្រូវ​ប្រកាន់ខ្ជាប់ឲ្យ​បានម៉ឺងម៉ាត់នូវវិធានសុវត្ថិភាពទេសចរណ៍របស់ក្រសួងទេសចរណ៍ ការអនុវត្តតាមវិធានអនាម័យរបស់ក្រសួងសុខាភិបាល ក៏ដូចជាអនុសាសន៍ ៣កុំ និង ៣ការពារ របស់សម្ដេចតេជោជាប់ជានិច្ច និងត្រូវរួមគ្នាអនុវត្តឲ្យ​បានហ្មត់ចត់បំផុត៕

Advertisement
ក្នុងស្រុក4 ម៉ោង ago

គ្រឿងចក្រ​កាយថ្ម​រអិល​ធ្លាក់ពីលើភ្នំ ស្លាប់​អ្នក​បើកម្នាក់​នៅ​កំពង់ស្ពឺ

ក្នុងស្រុក3 ម៉ោង ago

ល្ងាចមិញ ផ្ទះ២៧ខ្នង​នៅក្រុងសំរោង ខេត្ត​ឧត្តរមានជ័យ ត្រូវ​ខ្យល់កន្រ្តាក់​បំផ្លាញ

ក្នុងស្រុក6 ម៉ោង ago

រកឃើញ​អ្នក​ឆ្លងវីរុស​កូវីដ​១៩​ក្នុង​សហគមន៍២៤នាក់ និង​ជា​សះស្បើយ ៧នាក់

ក្នុងស្រុក4 ម៉ោង ago

សណ្ឋាគារ Great Duke ត្រូវ​ប្រើប្រាស់​ជាមន្ទីរពេទ្យ​ពិនិត្យ និងព្យាបាល​អ្នកជំងឺកូវីដ​១៩កម្រិតស្រាល ក្រសួងប្រាប់ពលរដ្ឋ​រស់​នៅ​ជុំវិញសណ្ឋាគារ​កុំ​មាន​ការភ័យខ្លាច

ក្នុងស្រុក3 ម៉ោង ago

មិនដឹងរឿងអី បុរស​ម្នាក់ចាក់​សាំង​ដុត​ខ្លួនឯង ផ្អើល​ទាំង​ព្រឹក​!