Connect with us

Hi, what are you looking for?

ក្នុងស្រុក

ពីរថ្ងៃនៃបុណ្យចូលឆ្នាំចិន មនុស្សស្លាប់៧នាក់ និងរបួស៣០នាក់ដោយ​សារគ្រោះថ្នាក់ចរាចរណ៍

គ្រោះថ្នាក់ចរាចរណ៍នាពេលកន្លងមក

ភ្នំពេញ – អ្នកនាំពាក្យ​អគ្គស្នងការនគរបាលជាតិ​បាន​ឲ្យដឹងថា រយៈពេលពីរថ្ងៃ នៃពិធីបុណ្យចូលឆ្នាំចិន ពោលគឺនៅថ្ងៃទី១១-១២ ខែកុម្ភៈ មានមនុស្ស​ចំនួន៧នាក់បានស្លាប់ និង​៣០នាក់បានរងរបួសដោយ​សារ​គ្រោះថ្នាក់ចរាចរណ៍។

គ្រោះថ្នាក់ចរាចរណ៍រយៈពេលពីរថ្ងៃ នៃបុណ្យចូលឆ្នាំចិន គឺបានកើតឡើងចំនួន ២៤លើក ដោយ​នៅថ្ងៃទី១១ ខែកុម្ភៈ បានកើតឡើងចំនួន ១០លើក ស្លាប់មនុស្សចំនួន ២នាក់ និងរបួសចំនួន ១២នាក់ (ធ្ងន់ ៩នាក់ និងស្រាល ៣នាក់) , នៅថ្ងៃទី១២ ខែកុម្ភៈ បានកើតឡើងចំនួន ១៤លើក ស្លាប់មនុស្សចំនួន ៥នាក់ និងរបួស ១៨នាក់ (ធ្ងន់ ១០នាក់ និងស្រាល ៨នាក់)៕

Advertisement
Advertisement