Connect with us

Hi, what are you looking for?

សេដ្ឋកិច្ច

រោងចក្រ​តម្លើងបង់បីអគ្គិសនី និង​រោងចក្រផលិតគ្រឿងសង្ហារឹម នឹង​បើក​នៅ​កម្ពុជា​ក្នុងទុនជិត ៧០លានដុល្លារ

កង់បីអគ្គិសនីដែលគ្រោងនឹងផលិតនៅកម្ពុជា

ភ្នំពេញ – ក្រុមប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា​ (CDC) កាលពីពេលថ្មីៗនេះ បាន​សម្រេច​អនុញ្ញាតឲ្យ​ក្រុមហ៊ុនចំនួន២បើក​រោងចក្រតម្លើង​កង់បីអគ្គិសនី និង​រោងចក្រ​ផលិតគ្រឿងសង្ហារឹម ដោយ​មាន​ទុនវិនិយោគសរុបចំនួនជិត ៧០លានដុល្លារអាមេរិក។

ក្នុងនោះ​ក្រុមហ៊ុន ONION MOBILITY CO., LTD នឹងបង្កើតរោងចក្រផ្គុំតម្លើងទោចក្រយានយន្ត និងត្រីចក្រយានយន្តប្រើដោយថាមពលអគ្គិសនី ដោយមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស សុវណ្ណភូមិ ខេត្តកណ្តាល, មានទុនវិនិយោគប្រមាណ ២០លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣៨០កន្លែង។

ក្រុមហ៊ុន SHANE (CAMBODIA) FURNITURE CO., LTD នឹងបង្កើតរោងចក្រផលិតសាឡុង គ្រែ និងគ្រឿងសង្ហារឹមគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ស៊ីន បាវិត ខេត្តស្វាយរៀង, មានទុនវិនិយោគប្រមាណ ៤៧,៧លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៨២០កន្លែង៕

Advertisement
Advertisement