Connect with us

Hi, what are you looking for?

ក្នុងស្រុក

ពលរដ្ឋ​ខ្មែរម្នាក់​ជាន់មីនដាច់ជើងនៅព្រំដែនថៃ​ក្បែ​រច្រកប៉ោយប៉ែត

បន្ទាយមានជ័យ – តាមសេចក្តីរាយការណ៍​បាន​ឲ្យដឹងថា បុរស​ម្នាក់បានរងរបួសដាច់ជើង នៅក្បែរ​ព្រំដែនថៃ ក្បែរក្រុងប៉ោយប៉ែត កាលពីវេលាម៉ោងប្រមាណ៧យប់ ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ​២០២១។

បុរស​រូបរូបនោះត្រូវ​បាន​បញ្ជាក់ថា មានឈ្មោះ យឿន រ៉ន អាយុ៣៣ឆ្នាំ រស់នៅភូមិព្រៃគុក សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត បានរងរបួសដាច់ជេីងខាងស្តាំ បច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅពេទ្យបង្អែកមង្គលបូរី ។

សមត្ថកិច្ចថា តំបន់នោះជាតំបន់គ្រោះថ្នាក់ ដែលមានមីន និងគ្រាប់មិនទាន់ផ្ទុះ បន្សល់ទុកតាំងពីសម័យសង្គ្រាម មិនទាន់បោសសម្អាតអស់នៅឡើយ៕

Advertisement
Advertisement