Connect with us

Hi, what are you looking for?

ក្នុងស្រុក

ដកអធិការនគរបាលស្រុកកំរៀងបញ្ឈរជើង រឿងដោះលែងមេខ្យល់បញ្ជូនពលករទៅថៃ

លោកនគឹម ពន្លក អធិការនគរបាលស្រុកកំរៀង

បាត់ដំបង : ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នាថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានសម្រេចផ្អាកការងារបណ្តោះអាសន្នចំពោះ លោកវរសេនីយ៍ឯក គឹម ពន្លក អធិការនគរបាលស្រុកកំរៀង ដោយចោទថា បានបំពេញភារកិច្ចខុសនីតិវិធី ។

លោក គឹម ពន្លក អធិការនគរបាលស្រុកកំរៀង

យ៉ាងណាក៏ដោយការផ្អាកការងារនេះ ត្រូវគេដឹងថាបានធ្វើឡើងក្រោយពីមានការបែកធ្លាយព័ត៌មាន និងរូបភាពបង្ហាញថា លោកអធិការរូបនេះ បានលួចដោះលែងមេខ្យល់ដែលនាំពលករខ្មែរទៅធ្វើការនៅប្រទេសថៃ និងមានការជំរុញឲ្យមានការចាត់វិធានការតឹងរឹងពីសម្ដេចនាយករដ្ឋមន្ត្រី ៕

Advertisement
Advertisement