Connect with us

Hi, what are you looking for?

សេដ្ឋកិច្ច

ប្រេងសាំងហក់ឡើង​ដល់ ៣៥០០រៀល​ក្នុងមួយលីត្រ

បើគិត​ចាប់តាំងពីដើមខែធ្នូ រហូត​មក​ដល់​ពាក់​កណ្តាល​ខែកុម្ភៈ ឆ្នាំ​២០២១នេះ ឃើញថា តម្លៃប្រេងសាំង​នៅ​កម្ពុជា​បានហក់ឡើងជា​បន្ត​បន្ទាប់ ហើយ​សម្រាប់​ការ​លក់ពីថ្ងៃទី១៦ ដល់​ថ្ងៃទី២៨ ខែកុម្ភៈ គឺប្រេងសាំងមានតម្លៃ ៣៥០០រៀល​ក្នុង​មួយ​លីត្រ ខណៈ​ប្រេងម៉ាស៊ូត​តម្លៃ ៣២០០រៀល​ក្នុង​មួយលីត្រ។

​ក្រសួងពាណិជ្ជកម្ម​បាន​លើកឡើង​ក្នុង​សេចក្តីជូនដំណឹងរបស់ខ្លួនថា ខ្លួនមិនមែនជា​អ្នកកំណត់​ថ្លៃ​លក់រាយ​ប្រេងឥន្ធនៈ​នៅ​កម្ពុជា​ទេ គឺ​ក្រសួង​គ្រាន់តែ​ស្រង់តម្លៃ​ឡើង​-​ចុះ នៃ​ប្រេង​តាម​ទីផ្សារ​អន្តរជាតិ​មក​គណនា​តាម​ប្រកាស​ដូច​មាន​ក្នុង​ឯកសារ​ប៉ុណ្ណោះ​។​

Advertisement
Advertisement