Connect with us

Hi, what are you looking for?

ក្នុងស្រុក

បិទសាលារៀនចំនួន៥ទៀត នៅ​ក្នុងរាជធានីភ្នំពេញ និង​ខេត្ត​កណ្តាល

តាម​សេចក្តីជូនដំណឹងថ្មីមួយ​ទៀត​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​បញ្ជាក់ថា មាន​សាលា​រៀន​ចំនួន៥ទៀត ត្រូវ​ផ្អាក​ដំណើរ​ការ​ជា​បណ្តោះអាសន្ន ដើម្បី​ចៀសវាង​ការ​ឆ្លងជំងឺកូវីដ​១៩ចូលសាលារៀន និង​រីករាលដាល​ក្នុង​សហគមន៍។

សាលារៀនទាំង៥នោះរួមមាន៖ អនុវិទ្យាល័យ​ឬស្សីជ្រោយ, សាលា​បឋមសិក្សា​ ហ៊ុន សែន ឬស្សីជ្រោយ ស្ថិតក្នុងស្រុកស្អាង, អនុវិទ្យាល័យឬស្សីស្រុក ស្រុក​កៀនស្វាយ, សាលា​បឋមសិក្សា​កូលាបទី១ និង​សាលា​រៀនអន្តរទ្វីបអាមេរិកាំង សាខា​ចាក់អង្រែ៕

Advertisement
Advertisement