Connect with us

Hi, what are you looking for?

ក្នុងស្រុក

បទល្មើស​ឆក់ត្រីពេញបឹងនៅស្រុក​គិរីវង់ លោក គឹម សារិទ្ធ នាយរងអធិការកិច្ចចតុមុខ អត់ទៅបង្រ្កាប បែរជា​ទៅ​ចាប់ពងទា

តាកែវ – តាម​សេចក្តីរាយការណ៍​បាន​ឲ្យដឹងថា បច្ចុប្បន្ននេះ​បទល្មើស​ឆក់ត្រី​កំពុង​តែ​កើត​មាន​យ៉ាង​គគ្រឹកគគ្រេង​នៅតាម​បឹង ក្នុង​ភូមិ​សាស្រ្ត​ឃុំ​គោកព្រេច ឃុំ​រាម​អណ្តើក ស្រុក​គិរីវង់ ខេត្តតាកែវ ដែល​គេ​ពុំ​បាន​ឃើញ​មន្រ្តីជលផល ជាពិសេស​លោក គឹម សារិទ្ធ ដែល​គេ​ដឹងថា គឺជា​មន្រ្តីជលផល​ជើង​ខ្លាំង​ប្រចាំ​ខេត្ត​តាកែវ ចុះ​ទៅ​ធ្វើ​ការ​បង្រ្កាប​ឡើយ តែ​បែរ​ជា​គេ​ឃើញ​គាត់​ចុះទៅ​ចាប់​ពងទាប្រជាពលរដ្ឋ ដែលជា​តួនាទីរបស់មន្រ្តីបសុពេទ្យ​ទៅវិញ។

ប្រជាពលរដ្ឋ​ថា សកម្មភាពឆក់ត្រី​នៅ​ភូមិ​សាស្រ្ត​ខាងលើនេះ គឺបាន​កើត​ឡើងយ៉ាងគគ្រឹកគគ្រេង ដោយ​ពួកគាត់​ពុំ​ឃើញ​សមត្ថកិច្ចពាក់ព័ន្ធ ជាពិសេស​មន្រ្តីជលផល​ចុះទៅបង្រ្កាបឡើយ ដែល​ធ្វើ​ឲ្យ​ពួក​គាត់​មាន​ការ​បារម្ភ​យ៉ាងខ្លាំង ពីការ​បាត់បង់​ពូជត្រីនាថ្ងៃអនាគត។

យ៉ាងណាក៏ដោយ ប្រជាពលរដ្ឋ​រំពឹងថា មន្រ្តីជលផល​ខេត្តតាកែវនឹង​អនុវត្ត​ន៍​នូវ​ការ​ងារ​របស់ខ្លួនឲ្យ​សម​ស្រប​ទៅ​នឹង​មន្រ្តីអនុវត្ត​ច្បាប់ ​ក្នុង​ការ​ទប់ស្កាត់​បទល្មើស​នេសាទ ដោយ​មិន​ធ្មេចភ្នែកអនុវត្ត​ខុស​តួនាទី​របស់ខ្លួន ព្រោះ​តែ​ផល​ប្រយោជន៍ផ្ទាល់ខ្លួន​នោះទេ៕

Advertisement
Advertisement