Connect with us

Hi, what are you looking for?

ក្នុងស្រុក

ក្រសួងបន្ត​ផ្អាកដំណើរ​ការ​សាលា​រៀន​នៅ​រាជធានីភ្នំពេញ ខេត្ត​កណ្តាល និង​ខេត្ត​ព្រះសីហនុ រហូត​ដល់​ចប់ព្រឹត្តិការណ៍​សហគមន៍ ២០កុម្ភៈ

នៅថ្ងៃនេះ ក្រសួងអប់រំ យុវជន និង​កីឡា បានចេញ​សេចក្តីជូនដំណឹង ដោយ​បន្ត​ផ្អាក​ដំណើរ​ការ​គ្រឹះស្ថាន​សិក្សា​សាធារណៈ និង​ឯកជន នៅ​រាជធានីភ្នំពេញ ខេត្ត​កណ្តាល និង​ក្រុង​ព្រះសីហនុ រហូត​ដល់ចប់ព្រឹត្តិការណ៍​សហគមន៍ ២០កុម្ភៈ។

ការ​បន្ត​ផ្អាកនេះ ត្រូវ​ក្រសួងបញ្ជាក់ថា ដោយ​សារ​តែស្ថានភាព នៃការ​ចម្លង​ក្នុង​សហគមន៍ នៅ​ក្នុង​ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ មិនទាន់ធូរស្រាល។

យ៉ាងណាក៏ដោយ ក្រសួងអប់រំ បាន​ស្នើ​ដល់​គ្រឹះស្ថាន​សិក្សា​ទាំងអស់ ត្រូវ​បន្ត​ដំណើរ​ការ​បង្រៀន និង​រៀន​តាម​ប្រព័ន្ធអេឡិចត្រូនិក។

បើតាម​ប្រកាស​របស់​ក្រសួងសុខាភិបាល មក​ទល់ពេលនេះ គេ​បានរកឃើញ​មនុស្ស​ចំនួន ៤០២នាក់ហើយ ដែលជា​អ្នកឆ្លង​វីរុស​កូវីដ​១៩ ក្នុងព្រឹត្តិការណ៍​សហគមន៍ ២០កុម្ភៈ ហើយ​មាន​ទីតាំងរាប់សិបទៀត​ត្រូវ​បាន​អាជ្ញាធរ​បិទ​ជា​បណ្តោះអាសន្ន៕

Advertisement
Advertisement