Connect with us

Hi, what are you looking for?

ក្នុងស្រុក

បុរស​ជនជាតិ​ចិន​ម្នាក់​ស្លាប់​នៅពេលទទួលការព្យាបាល​ជំងឺ​កូវីដ​១៩ ​នៅមជ្ឈមណ្ឌល​ព្យាបាល​កូវិដ១៩​ ព្រែក​ព្នៅ

នៅក្នុង​លិខិត​ផ្ញើ​ជូន​រដ្ឋមន្រ្តីក្រសួង​ការបរទេស​ រដ្ឋមន្រ្តីក្រសួង​ក្រសួង​សុខាភិបាល​បង្ហាញ​ថា ​បុរស​ជនជាតិ​ចិនម្នាក់​បានចូលទៅ​ព្យាបាលជំងឺកូវីដ​១៩​នៅថ្ងៃទី​១​ ខែមីនា​ និងស្លាប់នៅថ្ងៃទី​៤​ ខែមីនា​ វេលា​ម៉ោង​ ៩ព្រឹក​ ។

អ្នកជំងឺ​ទទួល​មរណភាព​ភ្លាមៗ​ដោយ​សាររេីមេថ្នាំ​ញៀន​ធ្ងន់​ធ្ងរ​ បណ្តាលឲ្យ​គាំងបេះដូង​ស្លាប់​​ភ្លាមៗ​ តែម្តង​ ។

បច្ចុប្បន្ន​សព​ត្រូវ​បាន​តម្កល់​នៅមន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូវៀត​ ។

ជនជាតិ​ចិន​រូប​នោះបានស្នាក់នៅសណ្ឋាគារ​ខូល័រ​ សង្កាត់​ទន្លេ​បាសាក់​ ខណ្ឌ​ចំការមន​ និងមានប្រវត្តិ​ប៉ះពាល់ផ្ទាល់​​ជាមួយ​អ្នកផ្ទុកខូវិដ​ នៃ​ព្រឹត្តិការណ៍​២០កុម្ភៈ​៕

Advertisement
Advertisement