Connect with us

Hi, what are you looking for?

ក្នុងស្រុក

សមត្ថកិច្ច​ចាប់​ខ្លួន​ជនសង្ស័យ​ជា​ឃាតក​សម្លាប់នារីបម្រើ​ការ​ងារ​នៅ​កាស៊ីណូក្រុងប៉ោយប៉ែត

សៀមរាប – ក្រោយ​ពីរត់គេចខ្លួន​អស់​រយៈ​ពេល​ជា​ច្រើនថ្ងៃ នៅ​វេលាម៉ោង​ប្រមាណ១០យប់មិញ (៤ មីនា) កម្លាំង​សមត្ថកិច្ច​បានចូលទៅធ្វើការ​ចាប់ខ្លួនជនសង្ស័យ​ក្នុង​ករណី​ឃាតកម្ម​អាក​សម្លាប់​នារីវ័យក្មេង​ដែលជា​បុគ្គលិក​កាស៊ីណូមួយ​នៅ​ក្រុង​ប៉ោយប៉ែត ក្រោយពីបានមកពួនសង្ងំនៅ​ក្រុង​សៀមរាប។

ចំពោះមុខសមត្ថកិច្ចជនសង្ស័យដែលមាន​ឈ្មោះ រឿន ធារិន បានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពរំលោភសម្លាប់ពិតមែន។ ដោយនៅអំឡុងដើមឆ្នាំ២០១៨ ខ្លួនបានស្គាល់ និងលង់ស្រឡាញ់នារីរងគ្រោះ តែនាងមិនដឹងខ្លួននោះទេ ហើយ​នៅវេលាម៉ោង៨ព្រឹក ថ្ងៃ០២ ខែមីនា ឆ្នាំ២០២១ ខ្លួន​បានទៅគោះទ្វារបន្ទប់ជនរងគ្រោះ​ ពេលនាងបើកទ្វារខ្លួនក៏បានច្រាននាងចូលក្នុងបន្ទប់ ចាប់នាងផ្តួលទៅលើការ៉ូ និង​បានយកកូនកាំបិតភ្ជុងទៅជនរងគ្រោះ។

បន្ទាប់មកក៏វាយចំពោះនាងបណ្តាលឲ្យចុកឆ្អល់គ្មានកម្លាំងរើបំរ៉ាស់ ហើយបានធ្វើសកម្មភាពរំលោភសេពសន្ថវៈទៅលើជនរងគ្រោះបានសម្រេចមួយលើក។

ដោយបារម្ភខ្លាចជនរងគ្រោះប្តឹង គេក៏បានយកកូនកំបិតចាក់ទៅលើបំពង់កជនរងគ្រោះបណ្តាលឲ្យដាច់ខ្យល់ស្លាប់ភ្លាមៗនៅនិងកន្លែង។

ក្រោយ​ចាក់សម្លាប់រួច ខ្លួនក៏​បាន​ប្រមូលយកសម្ភារៈរបស់ជនរងគ្រោះមានដូចជា ទូរស័ព្ទម៉ាក Oppo ១គ្រឿង, ចិញ្ចៀន ២វង់, ខ្សែក ១ខ្សែ, ប្រាក់បាត ៦.០០០ បាត, ប្រាក់ដុល្លារ ១២០$ ហើយឡើងជិះរថយន្តឈ្មួលគេចខ្លួនមកខេត្តសៀមរាប។

គួររម្លឹកដែរថា ជនរងគ្រោះមានឈ្មោះ ហួន ស្រី អាយុ២៣ឆ្នាំ មុខរបម្រើការងារនៅកាស៊ីណូ ហ្ក្រេនរីសត រស់នៅភូមិសាមគ្គីមានជ័យ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ត្រូវបានជនល្មើសចាក់ជាច្រើនកាំបិតបណ្តាលឲ្យស្លាប់ក្នុងថ្លុកឈាមនៅក្នុងបន្ទប់ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោងជាង៧យប់ ថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១៕

Advertisement
Advertisement