Connect with us

Hi, what are you looking for?

ក្នុងស្រុក

បុរសសន្តិសុខដែលជួយ​ស្រ្តីជនជាតិចិនចេញពីកន្លែងធ្វើចត្តាឡីស័ក បង្ក​ឲ្យ​កើត​មាន​ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ត្រូវ​បញ្ជូន​ទៅអគ្គស្នងការនគរបាលជាតិ

បុរសជាសន្តិសុខ​នៅសណ្ឋាគារ​សុខា ដែល​បានជួយ​ឲ្យ​ស្រ្តីជនជាតិចិន​៤នាក់​ចាក​ចេញពី​កន្លែងធ្វើចត្តាឡីស័ក បង្ក​ឲ្យ​កើត​មាន​នូវ​ការ​ចម្លងវីរុស​កូវីដ​១៩ ក្នុងសហគមន៍នៅ​កម្ពុជា ត្រូវ​បាន​សមត្ថកិច្ច​បញ្ជូន​ទៅ​កាន់អគ្គស្នងការនគរបាលជាតិ ក្រោយ​ពី​បញ្ចប់​ការ​ធ្វើ​ចត្តាឡីស័ក​រយៈពេល​១៤ថ្ងៃ។

បុរសសន្តិសុខរូបនោះ​ត្រូវ​បាន​បញ្ជាក់ថា មានឈ្មោះ រ៉ែន សុធារ៉ា អាយុ៣៨ ឆ្នាំ មុខរបរ សន្តិសុខសណ្ឋាគារសុខា ។

សូមបញ្ជាក់ថា កាលពីពាក់កណ្តាលខែកុម្ភៈ កន្លងទៅ សន្តិសុខ២នាក់ នៅសណ្ឋាគារសុខាបានជួយសម្រលសម្រួលឲ្យមានការចាកចេញពីមណ្ឌលចត្តាឡីស័ក នូវជនជាតិចិន ៤ នាក់ ដែលក្រោយមកស្ត្រីជនជាតិចិននោះ ត្រូវបានរកឃើញមានកូវិដ ១៩ ដែលនាំមឲ្យកើតមានព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ មានអ្នកឆ្លងជំងឺកូវីដ១៩ រហូត​ដល់ជាង ៤០០ នាក់គិតត្រឹមថ្ងៃទី ៥ ខែមីនានេះ ។

សមត្ថកិច្ចពាក់ព័ន្ធបានអះអាងថា សន្តិសុខរូបនេះអាចប្រឈមនឹងការពិន័យ ខណៈអ្នកជំនាញច្បាប់និងមន្ត្រីជំនាញនៃក្រសួងសុខាភិបាល កំពុងពិភាក្សានិងវាយតម្លៃលើទោសទណ្ឌតាមអនុក្រឹត្យថ្មីរបស់រដ្ឋាភិបាល ៕

Advertisement
Advertisement