Connect with us

Hi, what are you looking for?

ក្នុងស្រុក

ល្ងាចមិញ ផ្ទះ២៧ខ្នង​នៅក្រុងសំរោង ខេត្ត​ឧត្តរមានជ័យ ត្រូវ​ខ្យល់កន្រ្តាក់​បំផ្លាញ

ឧត្តរមានជ័យ – មន្រ្តីក្រសួងធនធានទឹក និង​ឧតុនិយម​បាន​ឲ្យដឹងថា ល្ងាចថៃ្ងទី៧ ខែមីនា ឆ្នាំ២០២១ ភ្លៀងធ្លាក់លាយឡំ និងខ្យល់កន្រ្តាក់ បានបំផ្លាញ​ផ្ទះប្រជាពលរដ្ឋចំនួន ២៧ខ្នង ស្ថិតនៅបុស្បូវត្របែក និងភ្លង់ថ្មី សង្កាត់បុស្បូវ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។

បើតាម​ការ​ជូនដំណឹង​របស់​ក្រសួងធនធានទឹក និង​ឧតុនិយម​កាលពីសប្តាហ៍​មុន​បាន​ឲ្យដឹងថា ពេលនេះ​កម្ពុជា​កំពុង​ស្ថិត​នៅ​ក្នុង​ស្ថានភាព​កម្រិតសម្ពាធទាបខ្សោយ ជាមួយ​នឹង​បម្រែ​បម្រួល នៃទិសខ្យល់ ដែល​វា​គឺជា​អន្តកាល​ពីរដូវរំហើយ មក​រដូវប្រាំង ដែលអាច​បង្ក​ឲ្យ​មាន​ជា​បាតុភូត​កំណកក្នុងបរិយាកាសនៅ​តាម​តំបន់​មួយ​ចំនួន។ ស្ថានភាពបែបនេះ នឹង​ធ្វើ​ឲ្យ​តំបន់​ខ្លះ​មាន​ភ្លៀងធ្លាក់ និង​​បាតុភូត​ខ្យល់កន្រ្តាក់៕

Advertisement
Advertisement