Connect with us

Hi, what are you looking for?

ក្នុងស្រុក

បុរសម្នាក់ដុតខ្លួនឯងប៉ុនប៉ងសម្លាប់ខ្លួន

ព្រះសីហនុ៖ សមត្ថកិច្ចនគរបាលស្រុកព្រៃនប់ បានឲ្យដឹងថា នៅព្រឹក ថ្ងៃទី៨ ខែមីនា ឆ្នាំ២០២១នេះ មានបុរសម្នាក់បានប៉ុនប៉ងធ្វើអត្តឃាតសម្លាប់ខ្លួន ដោយចាក់សាំងដុតខ្លួនឯង នៅចំណុចរង្វង់មូលវាលរេញ ស្ថិតក្នុងភូមិវាលមាស ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

សមត្ថកិច្ចបន្តថា ជនរងគ្រោះ (មិនទាន់ស្គាល់អត្តសញ្ញាណ) បានដើរតាមដងផ្លូវជាតិលេខ៤ ពីជើងទៅត្បូង ដោយក្នុងដៃមានកាន់ដបទឹកបរិសុទ្ធ (ដាក់សាំង) លុះមកដល់ចំណុចខាងលើក៏បានចាក់សាំងលើខ្លួនហើយដុតខ្លួនឯងតែម្តង បណ្តាលអោយរងរបួសធ្ងន់។

បច្ចុប្បន្នជនរងគ្រោះត្រូវបានដឹកយកទៅសង្គ្រោះបន្ទាន់នៅគ្លីនិចលិគឹមឌី៕

ដោយ  នាគសមុទ្រ

Advertisement
Advertisement