Connect with us

Hi, what are you looking for?

អន្តរជាតិ

អាសូរណាស់..រថយន្តដឹកសិស្សធ្លាក់ជ្រោះស្លាប់ ២៧នាក់ របួស៣៩នាក់ នៅឥណ្ឌូណេស៊ី

ស្ថានភាពធ្លាក់របស់រថយន្ត និងក្រុមជួយសង្គ្រោះ

ហ្សាការតា ៖ យ៉ាងហោចណាស់មនុស្ស២៧នាក់ដែលភាគច្រើនជាសិស្សបានស្លាប់ និង៣៩នាក់ទៀតរងរបួស នៅក្នុងហេតុការណ៍រថយន្ដក្រុងដឹកសិស្សសាលាមួយគ្រឿង បានជ្រុលចង្កូតធ្លាក់ជ្រោះមួយស្ថិតនៅក្នុងកោះជ្វា នៃប្រទេសឥណ្ឌូណេស៊ីកាលពីល្ងាចថ្ងៃពុធ ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នារសៀលថ្ងៃព្រហស្បតិ៍ ទី១១ ខែមីនា ឆ្នាំ២០២១ នេះ ។

ស្ថានភាពធ្លាក់របស់រថយន្ត និងក្រុមជួយសង្គ្រោះ

ប៉ូលិសបាននិយាយថា រថយន្តក្រុងនោះបានធ្លាក់ចូលជ្រោះមានជម្រៅប្រហែល ២០ម៉ែត្រ ក្រោយអ្នកបើករថយន្ដក្រុងនេះបាត់បង់ការគ្រប់គ្រង។

គួរបញ្ជាក់ថា បច្ចុប្បន្នប៉ូលិសកំពុងបើកការស៊ើប អង្កេត លើករណីខាងលើ ។ ប៉ុន្តែបើតាមអ្នកនៅមានជីវិតបានអះអាងថា រថយន្ដក្រុងរបស់ពួកគេបានធ្លាក់ចូលជ្រោះ ដោយសារហ្រ្វាំងរថយន្ដមានបញ្ហា៕

Advertisement
Advertisement