Connect with us

Hi, what are you looking for?

ក្នុងស្រុក

អភិបាលរាជធានីភ្នំពេញ​អំពាវនាវដល់ម្ចាស់ផ្ទះ និងបន្ទប់ជួល ពិនិត្យលទ្ធភាពបញ្ចុះថ្លៃ ឬលើកលែងយកថ្លៃជួល

(ភ្នំពេញ) – អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង នៅថ្ងៃនេះ បានធ្វើ​ការ​អំពាវនាវដល់ម្ចាស់ផ្ទះ និងបន្ទប់ជួល ពិនិត្យលទ្ធភាពបញ្ចុះថ្លៃ ឬលើកលែងថ្លៃជួលផ្ទះ ឬបន្ទប់ ក្នុងកាលៈទេសៈ នៃការផ្ទុះរីករាលដាលនៃកូវិដ១៩ ដើម្បីសម្រាលបន្ទុកចំណាយ និងការលំបាករបស់កម្មករ និយោជិត។

ក្នុងនោះ​ទីមួយ៖ គួរពិនិត្យលទ្ធភាពបញ្ចុះតម្លៃ ឬលើកលែងការបង់ថ្លៃឈ្នួលផ្ទះ ឬឈ្នួលបន្ទប់ ក្នុងអំឡុងពេលនៃការផ្ទុះព្រឹត្តិការណ៍«សហគមន៍២០កុម្ភៈ» រហូតដល់ស្ថានភាពធូរស្រាលឡើងវិញ។

ទីពីរ៖ គួរយោគយល់អធ្យាស្រ័យចំពោះការយឺតយ៉ាវក្នុងការបង់ថ្លៃឈ្នួលផ្ទះ ឬឈ្នួលបន្ទប់ពីសំណាក់អ្នកជួលទាំងឡាយដោយគួរលើកលែងការពិន័យឱ្យបង់ប្រាក់បន្ថែម ឬដកយកប្រាក់កក់ចំពោះការយឺតយ៉ាវក្នុងការបង់ប្រាក់ថ្លៃឈ្នួល និងបន្តអនុញ្ញាតឱ្យពួកគាត់ស្នាក់នៅបន្តទៅទៀតដោយមិនគួរបណ្តេញពួកគាត់ចេញឡើយ។

Advertisement
Advertisement