Connect with us

Hi, what are you looking for?

ក្នុងស្រុក

មនុស្សជាង៧០ម៉ឺននាក់ នឹង​ទទួល​បានការចាក់វ៉ាក់សាំងកូវីដ​១៩ ដែល​ផ្តើម​ពីថ្ងៃទី១ ខែមេសា

ក្រសួងសុខាភិបាល​កម្ពុជា បានជូនដំណឹង​នៅថ្ងៃនេះថា ចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ​២០២១​តទៅ ក្រសួងនឹង​រៀបចំធ្វើយុទ្ធនាការ​ចាក់វ៉ាក់សាំងស៊ីណូវ៉ាក់ ប្រឆាំងនឹងជំងឺកូវីដ​១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស។

ក្រុមគោល​ដៅ​ដែល​នឹង​ត្រូវ​ចាក់​វ៉ាក់សាំងស៊ីណូវ៉ាក់ ដែល​ផ្តើមពីថ្ងៃទី១ ខែមេសា ឆ្នាំ​២០២១នេះ គឺមាន​ចំនួន ៧៤៥,០០០នាក់ ជា​ក្រុម​គ្រូពេទ្យ បុគ្គលិក មន្រ្តីសុខាភិបាលជួរមុខ, រដ្ឋសភា ព្រឹទ្ធសភា និងក្រុម​គ្រួសារ, អ្នកសារព័ត៌មានដែលពុំទាន់បានចាក់ពីមុន, មន្រ្តីរាជការស៊ីវិល រួមទាំងបុគ្គលិក​កិច្ចសន្យា​ទាំងអស់​នៅ​គ្រប់ក្រសួង ស្ថាប័ន នៅថ្នាក់ជាតិ និង​ថ្នាក់ក្រោមជាតិ រួមទាំង​សាស្រ្តាចារ្យ គ្រូបង្រៀន នៅ​តាម​គ្រឹះស្ថាន​បណ្តុះបណ្តាល​នានា​ទូទាំងប្រទេស, មន្រ្តី បុគ្គលិក​បម្រើ​ការ​ នៃអគ្គិសនី​កម្ពុជាទូទាំង​ប្រទេស, មន្រ្តីអាជ្ញាធរ​ជាតិទាំងអស់, មន្រ្តីគណៈ​មេធាវី, មន្រ្តីសាលាក្តីខ្មែរក្រហម, មន្រ្តីលេខាធិការដ្ឋានអាកាសចរស៊ីវល និង​ក្រុមហ៊ុនអាកាសចរនានា, ក្រុមហ៊ុន​រ៉ូយ៉ាល់គ្រុប កាណាឌីយ៉ា និង កម្មករ​-កម្មការិនី​នៅតាមរោងចក្រ​មួយ​ចំនួន ដែលបាន​សម្របសម្រួលរៀបចំ​ដោយ​ក្រសួងការងារ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ៕

សូមមើលទីតាំង និងថ្ងៃខែដែលត្រូវចាក់៖

Advertisement
Advertisement